រដ្ឋសភាកម្ពុជា-វៀតណាម ឯកភាពរួមគ្នានៅក្នុងការពូនជ្រុំ និងផ្សព្វផ្សាយវប្បធម៌ នៃទំនាក់ទំនងដ៏ល្អ ដល់យុវជនជំនាន់ក្រោយបានដឹង និងបន្តថែរក្សាឱ្យបានគង់វង្ស__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ__ ឯកឧត្តមអនុប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាល និងការជឿជាក់គ្នា រវាងកម្ពុជា-វៀតណាម__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាមដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ__ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម__ គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាអាស៉ី(APA)​ នៅទីក្រុងអានតាលីយ៉ា​ នៃសាធារណរដ្ឋទួកគី​__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (3/12/2023 6:51:47 PM )

នៅទីក្រុងបាគូ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុម សភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី បានជួបសម្តែងការគួរសម និងពិភាក្សាជាមួយ លោកជំទាវ សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដើម្បីពង្រឹង និងពង្រីកមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូត សភារវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាអាស៊ែបៃហ្សង់។

ជាកិច្ចចាប់ផ្តើម លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពី សម្តេចអគ្គ- មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនដល់លោកជំទាវ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ លោកជំទាវ សាហ៊ីបា ហ្កាហ្វ៉ារ៉ូវ៉ា ដែលបានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាអាស៊ែបៃហ្សង់ទៅបំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជា និងចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៣ ព្រមទាំងការបញ្ជូនសមាជិកសភាអាស៊ែបៃហ្សង់ ចូលរួមសង្កេតការណ៍ ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កាលឆ្នាំ២០២២ កន្លងទៅ។

ភាគីទាំងពីរបានរំលឹកឡើងវិញនូវទំនាក់ទំនងកាទូត និងកិច្ចសហប្រតិបត្តិការដែលមានតាំងពីឆ្នាំ១៩៩៤ ហើយទំនាក់ទំនង និងកិច្ចសហ- ប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។

ភាគីទាំងពីរបានគូសបញ្ជាក់នូវសមិទ្ធផលជាផ្លែផ្កា ផ្តើមចេញពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន មក អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាលទ្ធផល រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀង រួមមាន ១) MOU ក្នុងការបង្កើត ការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ២) MOU ក្នុងការបង្កើតក្រុមមិត្តភាពសភាកម្ពុជា-អាស៊ែបាយហ្សង់ ៣) បង្កើតគណៈកម្មាធិការរួមលើកិច្ចការពាណិជ្ជកម្មនិងសេដ្ឋកិច្ច ៤) កិច្ចព្រមព្រៀងលើកកម្ពស់និងការការពារវិនិយោគទៅវិញទៅមក ៥) កិច្ចព្រមព្រៀងមិនយកពន្ធត្រួតលើគ្នា។ បន្ថែមទៅទៀតនោះ សមិទ្ធិផលថ្មីៗកន្លងទៅ ផ្តើមចេញពីទស្សនកិច្ចរបស់ លោកជំទាវ សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា នៅកម្ពុជា និងការចុះអនុស្សរណៈយោគយោល់គ្នា រវាងរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់។ ភាគីទាំងពីរបានបញ្ជាក់នូវ ការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធ ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរសភានានា នៅក្នុងតំបន់ និងសកលលោក។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏សូមអបអរសាទរចំពោះសមិទ្ធិផលដ៏ត្រចះត្រចង់ចំពោះការដឹកនាំរបស់រដ្ឋសភា អាស៊ែបៃហ្សង់ ក្នុងការបង្កើតបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement–Parliamentary Network, NAM-PN) និងសូមអបអរសាទរចំពោះជោគជ័យនេះការរៀបចំកិច្ចប្រជុំ NAM-PN កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដែលសភាកម្ពុជាក៏បាន បញ្ចូនតំណាងជាសមាជិករដ្ឋសភាចំនួន ២រូប និងសមាជិកព្រឹទ្ធសភាចំនួន ៣រូប ចូលរួមក្នុងចលនានេះផងដែរ។

ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាបន្តជម្រុញយន្តការផ្លាស់ប្តូរបទពិសោធន៍ នៅគ្រប់កម្រិត តាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការ- ជំនាញ ក្រុមមិត្តភាពសភា ក្រុមសភាស្ត្រី ក្រុមសភាវ័យក្មេង រហូតដល់កម្រិតមន្ត្រីជំនាញ ដើម្បីបន្តរឹតចំណងមិត្តភាព សាមគ្គីភាព ឈានទៅសម្រេចបាននូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទាំងក្របខ័ណ្ឌសភា រដ្ឋ និងប្រជាជន ជាពិសេស ការជំរុញពាណិជ្ជកម្ម ទ្វេភាគី និងការធ្វើសមាហរណកម្ម ទៅក្នុងវេទិកាពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក រួមទាំងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុង តំបន់ (RCEP)។

មុននឹងបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត បានគោរពអញ្ជើញ រដ្ឋសភាអាស៊ែបៃហ្សង់ និងបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ ចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នៅខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដែលជាដំណើរការបោះឆ្នោតតាមរបបប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាងទៀងទាត់របស់កម្ពុជា។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន