សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា​ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ __ ព័ត៌មានវីដេអូ| សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ របៀបវារៈទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ... __ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្ត វៀតណាម __ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស និងប្រកាសបិទ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧​៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនានារបស់រដ្ឋសភាកម្ពុជា ជួបប្រជុំជាមួយគណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
គណៈកម្មការជំនាញនានារបស់រដ្ឋសភាកម្ពុជា ជួបប្រជុំជាមួយគណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
Prepaired By: NARA1472 ​ Date: (2/22/2023 5:55:01 PM )

គណៈកម្មការជំនាញនានារបស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិ- ការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) ប្រធានក្រុមសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងគណៈប្រតិភូ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងការជំរុញកិច្ចសហប្រតិបត្តិការនៃសភាប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងតំណាងគណៈកម្មការជំនាញផ្សេងៗ នៃរដ្ឋសភា ព្រមទាំងមន្រ្តី នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា ផងដែរ។

នៅក្នុងជំនួបពិភាក្សា លោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) និងគណៈប្រតិភូសភា នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ បានធ្វើការកត់សម្គាល់ និងកោតសរសើរ ចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានលើកឡើងពីការចង់សិក្សាពីគ្នា ទៅវិញទៅមកទៅលើចំណុចដែលដូចគ្នា និងខុសគ្នា រវាងកម្ពុជា និងអាល្លឺម៉ង់ ជាមួយគ្នានេះ គណៈប្រតិភូក៏ចង់ស្វែងយល់ពីដំណើរការ ប្រជាធិបតេយ្យ និងដំណើការ នៃការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខ ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជំរុញ វិស័យអប់រំនៅកម្ពុជាជាដើម។

ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះប្រទេសអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជានាពេលកន្លងមក ទាំងតាមរយៈរដ្ឋាភិបាល និងអង្គការជាដៃគូនានារបស់អាល្លឺម៉ង់ និងអរគុណអាល្លឺម៉ង់ ដែលជាដៃគូពាណិជ្ជកម្មធំជាងគេនៅកម្ពុជា នៅ ក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អឺរ៉ុប។

ទាក់ទងនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ឯកឧត្តម សួស យ៉ារ៉ា បានជម្រាបជូនគណៈប្រតិភូសភាអាល្លឺម៉ង់ថា ប្រជាធិបតេយ្យ នៅតែរស់រវើកនៅក្នុងសភា ក៏ដូចជាសង្គមកម្ពុជា មានន័យថា ភាពចំរុះនៅតែមាននៅកម្ពុជា ហើយដែលអាចឆ្លុះបញ្ចាំងបានតាមរយៈ លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០២២កន្លងមក គឺក៏មានគណបក្សផ្សេង ក្រៅពីគណបក្សប្រជាជនកម្ពុជា បានទទួល អាសនៈនៅតាមឃុំសង្កាត់នានាមួយចំនួនផងដែរ។ ចំណែកដំណើរការនៃការបោះឆ្នោតនាពេលខាងមុខ គឺកម្ពុជាបានធ្វើការយ៉ាងទៀង- ទាត់ ទៅតាមនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អ្វីៗដំណើរការទៅដោយអនុលោមតាមច្បាប់ ហើយគណបក្ស- នីមួយៗ ទទួលបានម៉ោងផ្សាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋស្មើៗគ្នា។ កម្ពុជាក៏បានបើកទូលាយចំពោះការចូលរួមសង្កេតការណ៍ ការបោះឆ្នោតនៅកម្ពុជាពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ហើយនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ សហគមន៍អឺរ៉ុបក៏នឹងមក ចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាផងដែរ។

ឯកឧត្ដមបញ្ជាក់ថា កម្ពុជាក៏មានយន្ដការ ក្នុងការដោះស្រាយជម្លោះនៅក្រោយការបោះឆ្នោត ព្រោះវាមានសារសំខាន់សម្រាប់ថែរក្សា សន្តិភាពយូរអង្វែង។

ឯកឧត្តមក៏បានជម្រាបបន្ថែមពីការគាំទ្រ នៅក្នុងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អាស៊ាន និងសហគមន៍អឺរ៉ុប ឲ្យបានទទួល ជោគជ័យព្រមទាំងបានបញ្ជាក់ពីជំហរតែ១របស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះសង្រ្គាមនៅអ៊ុយក្រែន គឺការរក្សាសណ្ដាប់ធ្នាប់ ពិភពលោក ដោយផ្អែកលើច្បាប់។

ទាក់ទងនឹងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជំរុញវិស័យអប់រំនៅកម្ពុជា ឯកឧត្ដម ហ៊ុន ម៉ានី បានជម្រាបជូនប្រតិភូ សភាអាល្លឺម៉ង់ថា នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ថវិកាជាតិ ឆ្នាំ២០២១  និង២០២២ គឺបានផ្តោតទៅលើការទប់ទល់ នឹងជំងឺកូវីដ១៩ ដោយបានបង្វែរថវិកាទៅលើការគាំពារសង្គម គឺជួយដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត និងធុរកិច្ចដែលរងផលប៉ះពាល់ពី ជំងឺកូវីដ១៩ជាដើម។ ចំណែកការជំរុញវិស័យអប់រំនៅកម្ពុជា ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំ គឺបានធ្វើការកែទម្រង់វិស័យអប់រំដែលទទួលបាននូវលទ្ធផលកាន់តែល្អប្រសើរ ឡើង។ ជាការពិតយើងមានគោលនយោបាយក្នុងវិស័យអប់រំ តែក៏ទទួលស្គាល់ថា ការអនុវត្តនៅមានកម្រិត។ មានបញ្ហាប្រឈមមួយ- ចំនួនដែលត្រូវបន្តខិតខំដោះស្រាយបន្ថែមទៀត និងការបណ្ដុះបណ្ដាលខ្លះនៅមិនទាន់សមស្របនឹងតម្រូវការទីផ្សារ ពិសេសទាក់ទងនឹង បដិវត្តឧស្សហកម្ម៤.០ជាដើម ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន