សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា​ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ __ ព័ត៌មានវីដេអូ| សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ របៀបវារៈទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ... __ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្ត វៀតណាម __ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស និងប្រកាសបិទ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧​៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអាយប៉ាលើកទី៤៣ បានរៀបចំពិធីលាងសាយភោជន៍ជូនគណៈប្រតិភូអន្តរជាតិ ដែលបានចូលរួមមហាសន្និបាតអាយប៉ា ប្រកបដោយជោគជ័យ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអាយប៉ាលើកទី៤៣ បានរៀបចំពិធីលាងសាយភោជន៍ជូនគណៈប្រតិភូអន្តរជាតិ ដែលបានចូលរួមមហាសន្និបាតអាយប៉ា ប្រកបដោយជោគជ័យ
Prepaired By: NARA1472 ​ Date: (11/24/2022 5:12:34 PM )

បន្ទាប់ពីមហាសន្និបាតអាយប៉ាបានបិទបញ្ចប់ដោយជោគជ័យ នារាត្រីថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងជាប្រធានអាយប៉ាលើកទី៤៣ បានរៀបចំពិធីលាងសាយភោជន៍ជូនដល់គណៈប្រតិភូសភាសមាជិកអាយប៉ា គណៈប្រតិភូសភាប្រទេសសង្កេតការណ៍អាយប៉ា និងភ្ញៀវជាតិអន្តជាតិទំាងអស់ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងបរិយាកាសរីករាយ និង ស្និទ្ធស្នាលជាទីបំផុត។

ក្នុងនាមសភាកម្ពុជា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា និងក្នុងនាមប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន បានសម្តែងនូវកិច្ចស្វាគមន៍​ និងអរគុណជាថ្មីម្តងទៀត ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិទំាងអស់ ដែលបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ និងដែលបានជំរុញឲ្យមហាសន្និបាត ដំណើរការប្រកប ដោយជោគជ័យជាទីមោទកភាព។

សម្តេចបានលើកឡើងថា​ តាមពិតទៅគ្រួសារអាយប៉ាទំាងមូលខានបានជួបគ្នាដោយផ្ទាល់បែបនេះអស់រយៈពេលពីរឆ្នាំហើយ ដោយសារ ជំងឺរាតត្បាតជាសកលកូវីដ-១៩។ សម្តេចបានមានប្រសាសន៍បន្តថា ការជួបជុំគ្នានាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យ​ និងបទពិសោធន៌ជាក់ស្តែង ក្នុងការប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ជោគជ័យនេះ គឺកើតឡើងដោយសារមានកិច្ចខិតខំប្រឹងប្រែងរួម​ និង សាមគ្គីភាពជាអន្តរជាតិ។

សម្តេចប្រធានអាយប៉ាលើកទី៤៣ បានគូសបញ្ជាក់ថា បទពិសោធន៍នេះ បង្ហាញឱ្យយើងឃើញច្បាស់ថា “បញ្ហារួមគឺទាមទារនូវដំណោះ- ស្រាយរួម” ហើយកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសាមគ្គីភាពជាអន្តរជាតិ ជាកត្តាដ៏សំខាន់សម្រាប់ដោះស្រាយនូវបញ្ហាប្រឈមរួម ទាំងក្នុង កម្រិតតំបន់ និងសកលលោក។

ជាមួយនឹងការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតនៅក្នុងរយៈពេល៤ថ្ងៃមកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថាសមិទ្ធផលដែលសម្រេចបាននាពេលនេះ នឹងជួយជំរុញលើកកម្ពស់តួនាទីអាយប៉ា ដែលជា ស្ថាប័ននីតិប្បញ្ញត្តិតំបន់​ ដែលមានអាយុជាងបួនទសវត្សរ៍មកនេះ ឱ្យកាន់តែមានសក្តានុពល រឹងមាំខ្លាំងក្លា កាន់តែមានប្រសិទ្ធភាព និង រស់រវើកថែមទៀត ដែលនឹងរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ប្រកបដោយ សន្តិភាព វិបុលភាព ធន់ ចីរភាព និងបរិយាបន្ន។

សម្តេចបានជូនពរដល់គណៈប្រតិភូអន្តរជាតិទំាងអស់ សូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ ទៅកាន់មាតុប្រទេសវិញ ប្រកបដោយសុខ- សុវត្ថិភាព និងជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិរបស់ខ្លួន​ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន