សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា​ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ __ ព័ត៌មានវីដេអូ| សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ របៀបវារៈទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ... __ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្ត វៀតណាម __ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស និងប្រកាសបិទ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧​៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមព្រះរាជពិធីបពន្លត់ភ្លើងជ័យនៃទិវាបុណ្យឯករាជ្យជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមព្រះរាជពិធីបពន្លត់ភ្លើងជ័យនៃទិវាបុណ្យឯករាជ្យជាតិ
Prepaired By: NA1472 ​ Date: (11/11/2022 5:00:59 AM )

ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងពន្លត់ភ្លើងជ័យ ដែល បានប្រទាន ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៩ នៅរសៀលថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឥស្សរជនជាតិជាន់ខ្ពស់ ដែលជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាអង្គទូត នៃបណ្ដា ប្រទេសជាមិត្តប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រាជវង្សានុវង្ស និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស យ៉ាងច្រើនកុះករ។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាង ក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនជាតិមាតុភូមិពីប្រទេសបារំាង នៅក្នុង ឆ្នាំ១៩៥៣ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន