សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច និងពាណិជ្ជកម្ម APPF
ឯកឧត្តម ឈាង វុន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច និងពាណិជ្ជកម្ម APPF
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/27/2022 6:41:31 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣០ នៃវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះនាទីក្រុងបាងកក ប្រទេសថៃ។

កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួនពីរ រួមមាន ការជំរុញជីវចម្រុះ និង សេដ្ឋកិច្ចប៉ៃតង សម្រាប់ការអភិវឌ្ឍរួមគ្នា និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ពង្រឹងការតភ្ជាប់ និងការធ្វើឲ្យកាន់តែប្រសើរឡើងនូវ សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីប៉ា-ស៊ីហ្វិក។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈាង វុន និងគណៈប្រតិភូប្រទេសជាច្រើនទៀត បានអញ្ជើញថ្លែងបទអន្តរាគមន៍លើសេចក្តីព្រាងសេចក្តី- សម្រេចខាងលើ នៅក្នុងការជំរុញ និងលើកកម្ពស់វប្បធម៌សន្ទនា ដែលជាតួនាទីរបស់សភាដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ៃតង និងសេដ្ឋកិច្ចឌីជីថលជូនប្រជាពលរដ្ឋ ក្រោយពីការរាតត្បាតជំងឺកូវីដ១៩ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន