សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កែប ជុតិមា អញ្ជើញបិទសិក្ខាសាលាស្តីពី «ស័្វយភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចា និងសន្ធានកម្មប្រើប្រាស់ក្នុងក្របខណ្ឌ័សភា»
ឯកឧត្តម កែប ជុតិមា អញ្ជើញបិទសិក្ខាសាលាស្តីពី «ស័្វយភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចា និងសន្ធានកម្មប្រើប្រាស់ក្នុងក្របខណ្ឌ័សភា»
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/29/2022 8:29:13 PM )

បន្ទាប់ពីបានឆ្លងកាត់ការធ្វើបទបង្ហាញ និងការចែករំលែក បទពិសោធន៍ពីសំណាក់វាគ្មិនជំនាញៗ អង្គសិក្ខាសាលាស្តីពី «ស័្វយភាព សេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចា និងសន្ធានកម្មប្រើប្រាស់ក្នុងក្របខណ្ឌ័សភា» ដែលបានដំណើរការអស់ រយៈពេលបីថ្ងៃកន្លងមកត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា ប្រធានគណៈ- កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាសមាជិកនៃក្រុមសភាជាតិកម្ពុជា-APF នៅវិមានព្រឹទ្ធសភា។

ថ្លែងបិទអង្គសិក្ខាសាលា ឯកឧត្តម កែប ជុតិមា បានថ្លែងអំណរគុណចំពោះវាគ្មិនទាំងអស់ដែលបាននាំយកនូវបទពិសោធន៍ និងជំនាញ របស់ខ្លួន មកចែករំលែកដល់អង្គសិក្ខាសាលា ក្នុងកំឡុងពេលបីថ្ងៃនេះ។ តាមរយៈការវិភាគដែលបានធ្វើក្នុងបទបង្ហាញ យើងសង្កេត ឃើញថាការផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ចដល់ស្ត្រីនៅតាមជនបទ គឺជាធាតុផ្សំយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌរបស់ស្ត្រី ពិសេសការលើកកម្ពស់សមភាព រវាងបុរស និងស្ត្រី នឹងរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិដោយឆ្លើយតបជាពិសេសលើគោលដៅចំនួនពីរគឺ គោលដៅទី២(បញ្ចប់ភាពអត់ឃ្លាន) និងគោលដៅទី៥(សម្រេច បាននូវសមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារី)។

ឯកឧត្តម កែប ជុតិមា បានលើកឡើងទៀតថា នាពេលបច្ចុប្បន្ននេះ យន្តការគតិយុត្ត និងហិរញ្ញវត្ថុ មាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជា នៅក្នុងប្រទេសមួយចំនួនក្នុងពិភពលោក។ យន្តការទាំងនេះ មានគោលបំណងគាំទ្រដល់ស្ត្រី ពិសេសស្ត្រីនៅតាមជនបទ និងកែលម្អ លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងប័ណ្ណកម្មសិទ្ធិដីធ្លី។ ឯកឧត្តមបានបញ្ជាក់ជូនអង្គសិក្ខាសាលាថា នៅកម្ពុជាក៏មានក្របខ័ណ្ឌជាតិ មួយចំនួនដូចជា យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្រនារីរតនៈរបស់រាជរដ្ឋាភិបាល ដែលសុទ្ធសឹងតែមានគោលបំណងជួយស្រ្តីឲ្យ ទទួលបាននូវស័្វយភាព។

ឯកឧត្តមក៏បានកត់សម្គាល់ដែរថា នៅក្នុងអង្គសិក្ខាសាលារយៈពេលបីថ្ងៃនេះ វាគ្មិនជំនាញក៏បានលើកឡើងនូវយន្តការផ្សេងៗទៀតដែល អាចជួយពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី និងដែលអាចឲ្យយើងធ្វើការឆ្លុះបញ្ចាំងរួមគ្នា លើសកម្មភាពជាអាទិភាព ដែលត្រូវដាក់ឲ្យ ដំណើរការ ជាពិសេសក្នុងបរិបទនៃការអភិវឌ្ឍក្របខ័ណ្ឌនីតិប្បញ្ញត្តិ។ សិក្ខាសាលាក៏បានធ្វើការផ្លាស់ប្តូរបទពិសោធន៍នានាលើស្ថានភាព ស្ត្រី ការលំបាក និងដំណោះស្រាយ ចំពោះបញ្ហាទាក់ទងនឹងការពង្រឹងស្វ័យភាពរបស់ស្ត្រី និងវិធីសាស្ត្រ នៃការចរចា និងការសម្រប- សម្រួល។

ឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹង បទពិសោធន៍ និងមេរៀនដែលទទួលបានពីសិក្ខាសាលានេះ សិក្ខាកាមទាំងអស់នឹងយក ទៅអនុវត្តក្នុងសកម្មភាពសភាទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងកិច្ចពិភាក្សាផ្ទៃក្នុងសភា ព្រមទាំងអន្តរសភានានា នៅក្នុងកិច្ចប្រជុំ នៃ សភាក្នុងតំបន់ ឬអន្តរជាតិ ។

ឯកឧត្តម កែប ជុតិមា ក៏បានថ្លែងអំណរគុណចំពោះ APF ដែលតែងតែឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់សភាកម្ពុជា ក្នុងការអនុវត្ត សកម្មភាពកិច្ចសហប្រតិបត្តិការសភា ដូចជា នៅពេលនេះបានដំណើរការរៀបចំសិក្ខាសាលាលើប្រធានបទ ដែលយើងទាំងអស់គ្នា ចាប់អារម្មណ៍ ហើយសិក្ខាសិលានេះនឹងរួមចំណែក ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសកម្មភាពសភាកម្ពុជា ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន