សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភាឡាវ
ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភាឡាវ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/14/2022 7:58:35 PM )

នៅក្នុងឱកាសអមដំណើរ សម្តេចប្រធានរដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sanya Praseuth ប្រធានគណៈកម្មការកិច្ចបរទេស នៃរដ្ឋសភាឡាវ ដើម្បីចែករំលែកផ្លាស់ប្តូរបទពិសោធន៍ នៅក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណចំពោះរដ្ឋសភាឡាវ ដែលបានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតជូនដល់គណៈ- ប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាឱកាសនេះ។

នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទំាងពីរបានពិភាក្សាគ្នាលើបញ្ហាមួយចំនួនដូចជា ការរៀបចំទទួលស្វាគមន៍របស់ភាគីកម្ពុជា ចំពោះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ដឹកនាំដោយឯកឧត្តមប្រធានរដ្ឋសភា ដែលនឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នាខែវិច្ឆិកាខាងមុខ និងការពិភាក្សាលើគម្រោង រៀបចំកម្មវិធីកិច្ចប្រជុំប្រធានរដ្ឋសភា CLV លើកដំបូងនៅ ប្រទេសឡាវ ក្នុងឆ្នាំ២០២៣ និងកិច្ចសហប្រតិបត្តិការលើការងារទំនាក់ទំនងអន្តរជាតិមួយចំនួនទៀត។

ឆ្លៀតនៅក្នុងឱកាសនេះ ភាគីឡាវបានស្នើសុំភាគីកម្ពុជា បណ្តុះបណ្តាលមន្រ្តីរដ្ឋសភារបស់ខ្លួនប្រមាណជាង២០នាក់ លើការងាររៀបចំ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន