សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា
សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/14/2022 7:00:28 PM )

សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន និងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយ មន្ត្រីអ្នកមុខអ្នកការជាច្រើនរូប នៅព្រឹកថ្ងៃពុធ​ ៤រោច​ ខែភទ្របទ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០២២​នេះ​ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទីហៅវត្តក្រពើហា ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់ សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា បានសម្តែងនូវព្រះទ័យរីករាយ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់​ សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិដូចរៀង- រាល់ឆ្នាំ ដែលសម្តេចទាំងទ្វេរួមជាមួយបុត្រាបុត្រី បុត្រប្រសារ ចៅប្រុសចៅស្រី និងសហការី​តែងបានអញ្ជើញចូលរួមដោយឥតអាក់ខាន។

ព្រះតេជគុណបានចាត់ទុក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន ថាជា ពុទ្ធសាសនូបត្ថម្ភយ៉ាងសកម្ម ចំពោះវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ដែលការជួយទំនុកបម្រុងនេះ បានញ៉ាំងអោយវិស័យព្រះពុទ្ធ- សាសនានៅកម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់ ពោលគឺវិស័យសាសនារបស់រដ្ឋ និងសាសនាដទៃទៀត​ ត្រូវបានស្តារឡើងវិញបន្ទាប់ពី ត្រូវបានលុបបំបាត់ទាំងស្រុងដោយរបបអាវខ្មៅឥតសាសនា ដែលបានកាន់អំណាចនៅកម្ពុជារយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ។

នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនាមសម្តេចអគ្គមហា- ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន មានប្រសាសន៍ថា ជាការពិតវិស័យព្រះពុទ្ធ- សាសនានៅកម្ពុជា មានការរីកចំរើនជាបន្តបន្ទាប់ នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលយើងបានរៀបចំអោយមានឡើងវិញនូវ វត្តអារាម មានព្រះសង្ឃគង់នៅដឹកនាំវត្ត ដឹកនាំពុទ្ធបរិស័ទ ក្នុងការស្តារវិស័យព្រះពុទ្ធសាសនាឡើងវិញ ក្នុងនោះវិស័យមួយនេះទទួល បានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ក្នុងនោះក៏មាន​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្ម- វិសុទ្ធវង្សា សៅទី ហេងសំរិន ផងដែរ។

ឯកឧត្តមថា ឆ្នាំនេះយើងមានការសប្បាយរីករាយជាខ្លាំង ដោយបានធ្វើពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌដោយរលូនខុសពីកាលពីប៉ុន្មានឆ្នាំមុន ដែលជម្ងឺកូវីត-១៩ បានញាំញីខ្លាំងក្លានោះ តែឯកឧត្តមបាន គូសបញ្ជាក់ថា បើទោះជាបែបនេះក្តី ក៏យើងត្រូវតែបន្តយកចិត្តទុកដាក់ ប្រុងប្រយ័ត្នការពារជានិច្ចចំពោះការឆ្លងមេរោគកូវីត-១៩ នេះ ព្រោះថាវាមិនទាន់វិនាសអស់ទាំងស្រុងនៅឡើយទេ។

ក្នុងឱកាសនេះ សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន បានប្រគេនបច្ច័យដល់វត្តប្រជុំនទី ហៅវត្តក្រពើហា​ចំនួន ២៥លានរៀល ប្រគេន ដល់ព្រះសង្ឃចំនួន ៣១៤អង្គ ក្នុង១អង្គៗចំនួន ២ម៉ឺនរៀល ក្រណាត់ស ១០០ដុំ អមជាមួយថវិកា ក្នុង១ដុំចំនួន ១ម៉ឺនរៀល​ ទុកសម្រាប់ ចែកជូនយាយជីតាជីចំនួន ១០០នាក់ អង្ករ ៥តោន ត្រីខចំនួន ២០កេស ទឹកសុីអុីវ ៣០យួរ ប៊ីចេង ១០០គីឡូក្រាម មី ១៥កេសធំ ទឹកដោះគោ ១០កេសធំ ស្ករស ១០០គីឡូក្រាម តែ ១០គីឡូក្រាម ទឹកសុទ្ធ ៥០កេស ទឹកក្រូច ទឹកផ្លែឈើ ៥០កេស និងសាដកមួយចំនួន ទៀតផងដែរ​ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន