សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា ចុះពិនិត្យវឌ្ឍនភាពការងារ និងស្វែងយល់ពីការអនុវត្តភារកិច្ចរបស់រដ្ឋបាលខេត្តព្រៃវែង
គណៈកម្មការរដ្ឋសភា ចុះពិនិត្យវឌ្ឍនភាពការងារ និងស្វែងយល់ពីការអនុវត្តភារកិច្ចរបស់រដ្ឋបាលខេត្តព្រៃវែង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/7/2022 1:31:43 AM )

គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ស្រេង ជា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចាន់ រ៉ាន់ អភិបាលស្តីទី នៃគណៈអភិបាលខេត្ត និងមន្ទីជំនាញពាក់ព័ន្ធ នៅសាលាខេត្តព្រៃវែង ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តភារកិច្ចរបស់រដ្ឋបាលខេត្តព្រៃវែង។

ឯកឧត្តម សរ ចំរុង បានមានប្រសាសន៍ថា ក្រៅពីការស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់រដ្ឋបាលខេត្ត គណៈកម្មការក៏ ចង់ដឹងពីយន្តការដោះស្រាយទំនាស់ដីធ្លីនៅក្នុងខេត្តព្រៃវែងនេះផងដែរ ដោយហេតុថា គិតត្រឹមខែសីហាក្នុងឆ្នាំ២០២២នេះ គណៈកម្មការ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋនៅទូទាំងប្រទេសជាបន្តបន្ទាប់ សរុបចំនួន ៥៧៦ករណី អន្តរាគមន៍បានចំនួន ៣៦០ករណី តម្កល់- ទុកមិនចាត់ការចំនួន ១៩១ករណី ពាក្យបណ្តឹងកំពុងពិនិត្យចំនួន ២៥ករណី និងលិខិតឆ្លើយតបចំនួន ៧១ករណី។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានជម្រាបជូន រដ្ឋបាលខេត្តព្រៃវែង បានយល់ដឹងអំពីតួនាទីភារកិច្ចសំខាន់ៗទាំងបី ដែលជាការងារស្នូលរបស់រដ្ឋសភាត្រូវបំពេញផងដែរ មានដូចជា  ១.ការងារនីតិកម្ម ២.ការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ និងទី៣. ភាពជាអ្នកតំណាងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ចាន់ រ៉ាន់ បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាអំពីស្ថានភាពទូទៅនៅក្នុងខេត្តព្រៃវែងទាក់ទងនឹង ការងារផលិតកម្មដំណាំស្រូវ ការដាំដុះដំណាំផ្សេងៗ ដែលបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងជាលំដាប់។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ខេត្តព្រៃវែងទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនពីថ្នាក់ជាតិ ដែលសមិទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ផលិតភាពលើវិស័យកសិកម្ម ការដាំដុះ ការដឹកជញ្ជូន បម្រើដល់តម្រូវការ និងជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តស្តីទី បានបន្ថែមថា រដ្ឋបាលខេត្តគ្រប់ថ្នាក់ បានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសារធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ទាំងសេវាតម្រូវ រួមជាមួយសេវាសំណូមពរគ្រប់ប្រភេទ ដែលឆ្លើយតបបានទាន់ពេលវេលា នឹងតម្រូវការនានា របស់ ប្រជាពលរដ្ឋនៅមូលដ្ឋានបានកាន់តែល្អប្រសើរ។

ជាមួយនេះផងដែរ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ក្នុងការបន្តសកម្មភាពចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលរហូតមកដល់ពេល- នេះ អនុវត្តបានចំនួន១៣ ក្រុង/ស្រុក គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយបានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួន ៦៦៦,៥៦៣ប័ណ្ណ។

រដ្ឋបាលខេត្ត ក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួន ជូនគណៈប្រតិភូគណៈកម្មការរដ្ឋសភា ជួយធ្វើអន្តរាគមន៍រក មធ្យោបាយដោះស្រាយផងដែរ។

ឯកឧត្តម សរ ចំរុង ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាល បានយកចិត្តទុកដាក់បម្រើសេវា និងដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការច្បាប់និងភាពសុខដុមរមនា។ ឯកឧត្តមបញ្ជាក់ថា ចំពោះបញ្ហាប្រឈម និងសំណូមពរ ដែលខេត្តបានលើកឡើង គណៈកម្មការនឹង ទទួលយកទៅរាយការណ៍ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន