សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្របេសកកម្ម និងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្របេសកកម្ម និងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/21/2022 9:54:09 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមរដ្ឋសភាកម្ពុជា បានគាំទ្របេសកកម្ម និងតួនាទី របស់អង្គការសហ- ប្រជាជាតិ ជាពិសេសតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងការ ដោះស្រាយបញ្ហាវិវាទ និងជម្លោះនានា ដែលកំពុងកើតមាននៅទូទាំងសកលលោក។

សម្តេចបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ប្រធានមហាសន្និបាត លើកទី៧៦ នៃ អង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម នៅក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម បានសម្តែងការកោតសរសើរចំពោះវីរភាព និងការលះបង់ដ៏ធំធេងរបស់ សម្តេចប្រធានរដ្ឋសភា ក្នុងការរំដោះប្រទេសកម្ពុជា និងបានចូលរូមអភិវឌ្ឍន៍ប្រទេសជាតិរហូតមកស្ទើរពេញមួយជីវិតរបស់សម្តេច។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានលើកឡើងពីតួនាទីដ៏ជិតស្និទ្ធ និងមិនអាចខ្វះបាន រវាងអង្គការសហប្រជាតិ និងអន្តរសភា(IPU)។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម ដោយសារកម្ពុជាបានប្រែក្លាយពី ប្រទេសដែលមានកងរក្សាសន្តិភាពអង្គការសហប្រជាតិនៅឆ្នាំ១៩៩៣ ប៉ុន្តែពេលនេះ កម្ពុជាបានបញ្ជូនកងកម្លំាងស្ម័គ្រចិត្តរបស់ខ្លួនក្នុង ក្របខណ្ឌអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មមនុស្សធម៌ រក្សាសុខសន្តិភាព នៅប្រទេសជាច្រើនក្នុងសកលលោក។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានជូនពរឱ្យកម្ពុជាសម្រេចបានគោលដៅអភិឌ្ឍន៍ ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលតែងផ្តល់ការគាំទ្រ និងកិច្ចសហការ ក្នុងការរួមចំណែកអភិវឌ្ឍន៍កម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំងកូវីដ-១៩ សំភារៈបច្ចេកទេស និងឧបករណ៍វេជ្ជសាស្រ្ត ដែលរួមចំណែក ដល់ភាពជោគជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចបានមានប្រសាសន៍លើកឡើងថា ការចាប់បដិសន្ធិ នៃព្រះរាជាណាចក្រ- កម្ពុជាជាលើកទី២ គឺមានការជ្រោមជ្រែងយ៉ាងសកម្មពីអង្គការសហប្រជាជាតិ ដែលធ្វើឱ្យកម្ពុជាអាចចូលរួមចំណែកយ៉ាងសកម្មជាមួយ ដៃគូអន្តរជាតិនានា ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក្នុងការឈានទៅសម្រេចបាននូវរាល់របៀបវារៈសកលនានា ដែល បានដាក់ចេញ ក្នុងនោះរួមមាន របៀបវារៈអភិវឌ្ឍន៍សកលឆ្នាំ២០៣០ជាដើម។ នាដើមទសវត្សរ៍ឆ្នាំ៩០ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីសន្តិភាពនៅកម្ពុជា អង្គការសហប្រជាជាតិ បានបញ្ជូនកងកម្លំាងរក្សាសន្តិភាពមកជួយកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ចាប់តំាងពីឆ្នំា២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបានក្លាយខ្លួនជាប្រទេស ដែលបានរួមចំណែកជាមួយអង្គការសហប្រជាជាតិវិញ ក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងពិភពលោក តាមរយៈការបញ្ជូនកង- កម្លាំងថែរក្សាសន្តិភាពជាង៨ពាន់នាក់ ចូលរួមក្នុងបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩។ ការចូលរួមយ៉ាងសកម្ម និងដ៏មានតម្លៃនេះ ធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោម១២២ប្រទេស។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ចាប់តាំងពីអាណត្តិទី១ រហូតដល់ចុងអាណត្តិទី៦នេះ រដ្ឋសភាកម្ពុជាក៏បាន រួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សា និងកសាងសន្តិភាព ក្នុងតំបន់ និងសកលលោក ជាមួយដៃគូស្ថាប័ននីតិប្បញ្ញត្តិនានា ក្នុងការ ប្រតិបត្តិការងារការទូតសភា ជាពិសេសតាមរយៈស្ថាប័នសហភាពអន្តរសភា (IPU) ដែលមានភារកិច្ចធ្វើសេចក្តីរាយការណ៍ជូនអង្គមហា- សន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន