សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ
គណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/16/2022 7:15:11 AM )

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការ- បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា សមាជិកសភា និងមន្ត្រីជាន់ខ្ពស់សភា រួមជាមួយតំណាង រាជរដ្ឋាភិបាល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយ ឯកឧត្តម Edward J. Markey សមាជិក ព្រឹទ្ធសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃសភាទាំងពីរ។

ជំនួបពិភាក្សាការងារនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា ឯកឧត្តម ទី សុគន្ធ ឯកឧត្តម ខៀវ ភារិទ្ធ ឯកឧត្តម ជាម ប៉េអា សមាជិករដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងតំណាង រាជរដ្ឋាភិបាល រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ចែម វិឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។ ចំណែកឯគណៈប្រតិភូសភាសហរដ្ឋអាមេរិក រួមមាន Hon. Adam Stewart Lowenthal, Hon. John Raymond Garamendi, Hon. Donald Sternoff Beyer, Hon. Amata Coleman Radewagen សមាជិករដ្ឋសភា

ភាគីកម្ពុជាបានសម្តែងការស្វាគមន៍ដ៏កក់ក្តៅដល់គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដោយបានជម្រាបជូនពីដំណើរការរៀបចំបែបបទជូន សភាសហរដ្ឋអាមេរិកជាអ្នកសង្កេតការណ៍ផ្លូវការ ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលសភាកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកាឆ្នាំ២០២២នេះ ហើយក៏ធ្វើបទបង្ហាញអំពីដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសចាប់ពីឆ្នាំ១៩៩៨ ដែល កម្ពុជាទទួលបានសន្តិភាពពេញលេញ។

ភាគីកម្ពុជាបានលើកបង្ហាញអំពីអាយុជាមធ្យមរបស់ប្រជាជនខ្មែរ បានកើនពី៥៦ឆ្នាំនៅឆ្នាំ១៩៩៨ មកដល់៧០ឆ្នាំ នៅឆ្នាំ២០២២ នេះជា ការឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខភាពសាធារណៈជាដើម ដោយ ទទួលបានការជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្តដូចជា ជប៉ុន ចិន កូរ៉េ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងដៃគូរអភិវឌ្ឍន៍អន្តរជាតិ នានា។ ជាក់ស្តែងក្រោមជំនួយរបស់ជប៉ុន កម្ពុជាបាននិងកំពុងធ្វើទំនើបកម្មកំពង់ផែក្រុងព្រះសីហនុ ដើម្បីឱ្យភ្ជាប់ការដឹកជញ្ជូនដោយ- ផ្ទាល់ពីកម្ពុជាទៅសហរដ្ឋអាមេរិក។ កម្ពុជាចង់ឃើញទំនាក់ទំនង និងកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកដែលរឹងមាំ និងច្រើនជាងសព្វថ្ងៃ ក៏ដូចជាការវិនិយោគពីបណ្តាក្រុមហ៊ុនសហរដ្ឋអាមេរិកច្រើនបន្ថែមទៀត។

ក្នុងការពិភាក្សាពាក់ព័ន្ធជាមួយមូលដ្ឋានយោធានៅសមុទ្ររាម ភាគីកម្ពុជាបានបញ្ជាក់ឡើងវិញនូវអ្វីដែល សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនថា មិនមាន និងមិន អនុញ្ញាត ឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីកម្ពុជានោះឡើយ។ រីឯករណីពាក់ព័ន្ធសំណុំរឿងសកម្មជន នយោបាយនានានោះគឺជាការអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជនល្មើសទូទៅ ហើយជាសមត្ថកិច្ចរបស់តុលាការ និងមិន- មែនជាការបំពានទៅលើសិទ្ធិនយោបាយ និងបញ្ចេញមតិរបស់សកម្មជនទាំងនោះទេ។

ទន្ទឹមនឹងនេះ ភាគីកម្ពុជាក៏បានជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដោយរំលេចអំពី ទស្សនកិច្ចដ៏ជោគជ័យរបស់ ឯកឧត្តម Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ។ ភាគីកម្ពុជាក៏បានបញ្ជាក់អំពីគោលនយោបាយការបរទេសឯករាជ្យ និងអព្យាក្រឹតដោយឈរលើគោលការណ៍សន្តិ- សហវិជ្ជមាន ដោយផ្អែកលើរដ្ឋធម្មនុញ្ញកម្ពុជា។

គណៈប្រតិភូសភាអាមេរិក បានថ្លែងអំណរគុណចំពោះរដ្ឋសភាកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានសម្តែងនូវ ការសាទរចំពោះជំហរកម្ពុជាពាក់ព័ន្ធវិបត្តិនៅអ៊ុយក្រែន និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់កម្ពុជា ក្នុងការរកដំណោះ- ស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ហើយលើកទឹកចិត្តដល់កម្ពុជាខិតខំប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនចូលរួមដោះស្រាយបញ្ហានានាក្នុងតំបន់ ផងដែរ។ គណៈប្រតិភូក៏បានទទួលស្គាល់នូវការអភិវឌ្ឍជឿនលឿនដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាកន្លងមកនេះ។

ជារួមគណៈប្រតិភូសភាសហរដ្ឋអាមេរិក បានបញ្ជាក់ពីបំណងរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិកមកទីនេះ គឺដើម្បីធ្វើជាដៃគូររបស់ កម្ពុជា បង្កើនកិច្ចសហការ និងជួយគាំទ្រកម្ពុជា សម្រេចឱ្យបាននូវសក្តានុពលអភិវឌ្ឍន៍របស់ខ្លួន ដោយយកលទ្ធិប្រជាធិបតេយ្យជា មូលដ្ឋានគន្លឹះ តាមរយៈការរបង្កើនតម្លាភាពកាន់តែពេញលេញលើការអភិវឌ្ឍនានា។ កិច្ចជំនួបពិភាក្សាខាងលើនេះ បានប្រព្រឹត្តទៅ ដោយភាពស្និទ្ធស្នាល និងរីករាយ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន