សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញចូលរួមពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញចូលរួមពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/8/2022 8:03:45 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ បានប្រារព្ធធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីសាសនា ដោយមានការនិមន្ត យាង និងអញ្ជើញ ចូលរួមពីសំណាក់ព្រះសង្ឃ និងឥស្សរជនជាន់ខ្ពស់ជាតិថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមានការ ចូលរួមពីកងកម្លំាង អាជ្ញាធរខេត្ត ក្រសួង ស្ថាប័ន មន្រ្តីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងសេចក្តីក្តុកក្តួលរំជួលចិត្តក្រៀមក្រំ ឥតឧបមា។

អ្នកចូលរួមទំាងអស់ មានសេចក្តីក្តុកក្តួលរំជួលចិត្តជាខ្លំាងចំពោះការបាត់បង់ រូបសម្តេចឧត្តមទេពញាណ គឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់ដ៏ធំធេង នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើម មួយរូប ដែលពោរពេញដោយឆន្ទះ មនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបាន រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ ជារហូតមក។

សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ  នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន