សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណៈប្រតិភូអញ្ជើញធ្វើមាតុភូមិនិវត្តន៍
ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណៈប្រតិភូអញ្ជើញធ្វើមាតុភូមិនិវត្តន៍
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/24/2022 5:35:05 AM )

ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណៈប្រតិភូអញ្ជើញធ្វើមាតុភូមិនិវត្តន៍ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ តាមអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់ដំណេីរ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ តបតាមការ អញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលនូវលទ្ធផលប្រកប ដោយផ្លែផ្កាជាច្រើននៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ រវាងស្ថាប័ន នីតិប្បញ្ញត្តិ ក៏ដូចជា នីតិប្រតិបត្តិ និងប្រជាជននៃប្រទេសទំាងពីរ។

អញ្ជើញជូនដំណើរមាតុភូមិនិវត្តន៍របស់ឯកឧត្តមប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណៈប្រតិភូ នៅអាកាសយាន- ដ្ឋានអន្តរជាតិខេត្តសៀមរាប មានវត្តមាន ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា លោកជំទាវ កែ ច័ន្ទមុនី លេខា- ធិការគណៈកម្មការទី៩នៃរដ្ឋសភា និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឥណ្ឌា និងឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រមណ្ឌល ខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន