សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិក្ខាកាមនៃអង្គការ KONRAD ADENAUER STIFTUNG មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទីភារកិច្ចរបស់រដ្ឋសភា
សិក្ខាកាមនៃអង្គការ KONRAD ADENAUER STIFTUNG មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទីភារកិច្ចរបស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/19/2022 7:32:41 PM )

សិក្ខាកាមនៃអង្គការ KONRAD ADENAUR STIFTUNG ចំនួន២១នាក់ បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទីភារកិច្ចរបស់ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ បានទទួលស្វាគមន៍ និង ធ្វើបទបង្ហាញពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនដល់សិក្ខាកាមទាំងអស់បានជ្រាប។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ថា អគ្គលេខាធិការដ្ឋានរដ្ឋសភាគឺជាសេនាធិការរបស់រដ្ឋសភា ដែលមានតួនាទីភារកិច្ច ផ្តល់សេវាបច្ចេកទេស សម្ភារៈ និងធនធានមនុស្សដល់សមាជិករដ្ឋសភា នៅក្នុងការបំពេញការងារ ពោលគឺអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវធានាដល់ដំណើរការជាអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងការផ្តល់លទ្ធភាពជូនសមាជិក សមាជិការដ្ឋសភា បំពេញភារកិច្ចជូនប្រទេសជាតិ ទៅតាមរដ្ឋធម្មនុញ្ញដែលបានកំណត់។

ឯកឧត្តមក៏បានជម្រាបជូនអំពីប្រវត្តិរបស់រដ្ឋសភា កម្ពុជាដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៧មក និងបានឆ្លងកាត់ ប្រែប្រួលទៅតាម របបដឹកនាំជាច្រើន។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានធ្វើការគូសបញ្ជាក់ថា រដ្ឋសភាជាស្ថាប័នដែលកើតចេញពីការបោះឆ្នោតជាសកល ហើយចាប់តាំង ពីឆ្នាំ១៩៩៣មក រដ្ឋសភាមានដំណើរការជាប្រក្រតី ដែលមានអាយុកាលចំនួន៦អាណត្តិហើយ។ ក្នុងមួយអាណត្តិរដ្ឋសភាមានរយៈពេល ៥ឆ្នាំ។

ឯកឧត្តម ឡេង ប៉េងឡុង បន្តថា រដ្ឋសភានីតិកាលទី៦នេះ ដឹកនាំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា និងមានអនុប្រធានចំនួនពីររូប និងគណៈកម្មការជំនាញចំនួន១០។

ឯកឧត្តម ក៏បានជម្រាបជូនលម្អិតដល់សិក្ខាកាមទាំងអស់ បានយល់ដឹងអំពីតួនាទីភារកិច្ចការងារសំខាន់ទាំងបីរបស់រដ្ឋសភា គឺការងារ នីតិកម្ម ការតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានលើកឡើងអំពីដំណើរការនៃការប្រជុំពេញអង្គរបស់រដ្ឋសភា ដែលមានចំនួនពីរដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំនីមួយៗ មានថេរវេលាយ៉ាងតិច៣ខែ ដើម្បីធ្វើការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ផ្សេងៗ។ ជារួមសមាជិករដ្ឋសភាត្រូវ បំពេញភារកិច្ចដោយឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងគោលការណ៍ច្បាប់។

បន្ទាប់ពីបានស្ដាប់ ការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានរដ្ឋសភារួចមក ប្រតិភូសិក្ខាកាម នៃអង្គការ KONRAD ADENAUR STIFTUNG ទាំងអស់ក៏ទទួលបានការអនុញ្ញាត ឱ្យចូលទស្សនាសាលប្រជុំពេញអង្គរដ្ឋសភា និងកន្លែងសំខាន់ៗមួយចំនួនទៀត ក្នុងវិមាន- រដ្ឋសភាផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន