សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៣នៃរដ្ឋសភាជួបប្រជុំជាមួយក្រសួងកសិកម្មពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ
គណៈកម្មការទី៣នៃរដ្ឋសភាជួបប្រជុំជាមួយក្រសួងកសិកម្មពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/16/2022 10:10:25 PM )

គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា (គណៈកម្មការទី៣) ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងគណៈកម្មការនានានៃរដ្ឋសភា បានជួបប្រជុំជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ដើម្បីពិនិត្យពិភាក្សាទៅលើ សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថាសេចក្តីព្រាងច្បាប់ស្តីពីការការពារុក្ខជាតិ និងភូតគាមអនាម័យ ត្រូវបានគណៈកម្មការទី៣ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ដើម្បីពិនិត្យពិភាក្សានូវទម្រង់ ច្បាប់ និងខ្លឹមសារសំខាន់ៗ ហើយបានពិនិត្យឃើញថា សេចក្តីព្រាងច្បាប់នេះ គឺបានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ផ្អែកតាមអនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ និងកិច្ចព្រមព្រៀងស្តីពីអនាម័យ និងភូតគាមអនាម័យ នៃអង្គការពាណិជ្ជកម្មពិភពលោក។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការរដ្ឋសភាថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណង កំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការការពារធនធានរុក្ខជាតិ គ្រប់ប្រភេទ ការទប់ស្កាត់ការបង្កការរាលដាលឆ្លង និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀង អនាម័យ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ការសម្រួលការធ្វើពាណិជ្ជកម្មការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវ ផលិតផលសំណល់រុក្ខជាតិ និងផលិតផលរុក្ខជាតិ ព្រមទាំងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងការលើកកម្ពស់សុខុមាល- ភាព និងសុខភាពសាធារណៈប្រកបដោយនិរន្តរភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រងការពាររុក្ខជាតិ និងភូតគាមអនាម័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកផ្តល់សារៈប្រយោជន៍ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដូចជាការការពារផល ប្រយោជន៍របស់ប្រជាកសិករតាមរយៈការគ្រប់គ្រងការពាររុក្ខជាតិ និងអនុវត្តវិធានការភូតគាមអនាម័យ ការគាំទ្រគោលនយោបាយ និង យុទ្ធសាស្ត្រជំរុញផលិតកម្មពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ការផ្តល់នូវឧបករណ៍បទដ្ឋានគតិយុត្ត និងយន្តការគ្រប់ ជ្រុងជ្រោយក្នុងការអនុវត្តវិធានការការពាររុក្ខជាតិ និងភូតគាមអនាម័យ ការផ្តល់នូវវិធានការច្បាស់លាស់ក្នុងការការពារធនធានរុក្ខជាតិ គ្រប់គ្រងសុខភាពរុក្ខជាតិលើកកម្ពស់ផលិតភាពគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មប្រកបដោយភាតរបរិស្ថាន និងនិរន្តរភាព ការរក្សាអធិបតេយ្យភាព និងសន្តិសុខភូតគាមអនាម័យ ការបំពេញបាននូវលក្ខខណ្ឌតម្រូវ និងស្តង់ដារភូតគាមអនាម័យអន្តរជាតិ និង ការផ្តល់ជំនឿទុកចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពលកម្មពេញលេញ ក្នុងការចរចាបើកទីផ្សារនាំចេញកសិផលកម្ពុជា ជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក។

ក្រោយពីបានស្តាប់ការបកស្រាយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរួចមក ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការ បានមាន ប្រសាសន៍ថា គណៈកម្មការនៃរដ្ឋសភា បានឯកភាពគ្នា បញ្ជូនសេចក្ដីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បី ពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។ ឯកឧត្តមប្រធាន ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ប្រមុខ- រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ប៉ិនប្រសព្វ និងមានឯកឧត្តមរដ្ឋមន្ត្រីជាសេនា- ធិការក្នុងការតាក់តែងនូវសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដែលមាន១៥ ជំពូក និង ១១៣ មាត្រា នេះឡើង ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងសង្គមជាតិ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន