សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅប្រទេសចិន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅប្រទេសចិន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/3/2022 11:14:37 PM )

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹក ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២នេះ បានយាងទៅពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមនិងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សូមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះអង្គទំាងទ្វេ ទ្រង់ប្រកបដោយ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អ បរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រជារៀងរហូតទៅ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន