សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមក្នុងសិក្ខាសាលាអាយប៉ាលើកទី៤៣ ស្តីពីបញ្ហាប្រឈមដែលកំពុងកើតឡើងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជលផលនៅក្នុងតំបន់អាស៊ាន
គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមក្នុងសិក្ខាសាលាអាយប៉ាលើកទី៤៣ ស្តីពីបញ្ហាប្រឈមដែលកំពុងកើតឡើងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជលផលនៅក្នុងតំបន់អាស៊ាន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/15/2022 12:43:21 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បាន អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមក្នុងអង្គសិក្ខាសាលា ស្តីពីបញ្ហាប្រឈមដែលកំពុងកើតឡើង ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ជលផលនៅក្នុងអាស៊ាន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២  តាមប្រព័ន្ធនិម្មិត  ដែលភ្ជាប់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសិក្ខាសាលាថា សិក្ខាសាលាតាមប្រព័ន្ធនិមិ្មត នេះ គឺមានសារៈសំខាន់ណាស់ក្នុងការពិភាក្សាអំពីការគំរាមកំហែង ដែលអាចកើតមានជាច្រើននៅក្នុងវិស័យជលផល ក៏ដូចជាការ ពិភាក្សាគ្នាពីទិដ្ឋភាពសិទ្ធិមនុស្ស និងកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មអាហារសមុទ្រ។ វាពិតជាមានភាពចាំបាច់ណាស់ក្នុងការស្វែង- យល់ឱ្យកាន់តែច្បាស់អំពីប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជននៅក្នុងវិស័យជលផល និងដែនសមុទ្រ ដែលទាមទារឱ្យមានការលុបបំបាត់ គម្លាតរវាងការអនុវត្តច្បាប់ និងឧស្សាហកម្មជលផល ព្រមទាំងការបង្ហាញអំពីគម្លាតនៃទំនាក់ទំនងវិជ្ជមានរវាងរដ្ឋាភិបាល និងអ្នកគាំពារ របស់ពួកគេ នៅក្នុងសហគមន៍ជលផល និងសហគមន៍ឆ្នេរ។

សូមជម្រាបថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីស្វែងយល់ពីវិសាលភាពពេញលេញ នៃការគំរាមកំហែងសន្តិសុខឧក្រិដ្ឋកម្មជលផល ការយល់ដឹងអំពីអភិបាលកិច្ច និងឧបករណ៍ដែលត្រូវការ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មជលផល និងដើម្បីផ្តល់អំណាចដល់សមាជិកសភា អាយប៉ាក្នុងការធានាឱ្យបាននូវសេដ្ឋកិច្ចខៀវរបស់ពួកគេ។ គោលបំណងមួយទៀត គឺចង់បាននូវភាពជាក់លាក់ ក្នុងការទទួលបាន ចំណេះដឹង និងការចែករំលែកព័ត៌មានស្តីពីបញ្ហាប្រឈម និងឧក្រិដ្ឋកម្ម ដែលកើនឡើងនៅក្នុងឧស្សាហកម្មជលផល ក៏ដូចជាការ ចែករំលែកព័ត៌មានស្តីពីវិធីការពារ និងការដោះស្រាយបញ្ហាប្រឈមយ៉ាងល្អបំផុត ក្នុងចំណោមសមាជិកសម្រាប់ការផ្លាស់ប្តូរការអនុវត្ត ស្របច្បាប់ល្អ រវាងប្រទេស ទាក់ទងនឹងការអនុវត្តច្បាប់ក្នុងស្រុកដែលមានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជលផល។

សិក្ខាសាលានេះ ក៏នឹងផ្ដល់នូវការយល់ដឹងកាន់តែច្រើន ក្នុងចំណោមសមាជិកសភាអំពីបញ្ហានានា ក៏ដូចជាបញ្ហាប្រឈមដែលកំពុង កើនឡើងនៅក្នុងឧស្សាហកម្មជលផល ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អទាក់ទងនឹងការអនុវត្តច្បាប់ និងប្បញ្ញត្តិក្នុងស្រុក ប្រឆាំងនឹងឧក្រិដ្ឋកម្មជលផល។

មានប្រសាសន៍ក្នុងពិធិបិទសិក្ខាសាលា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណចំពោះអ្នកចូលរួម និងភាគីពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការពិភាក្សា លើវិធីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មជលផលប្រកបដោយប្រសិទ្ធភាព និងថា នេះជាសិក្ខាសាលាបែបអន្តរកម្មនិងប្រកបដោយផ្លែផ្កា ដែលបានបំពេញដោយធាតុចូលសំខាន់ៗ និងមានប្រយោជន៍ ក៏ដូចជាការយល់- ដឹងដ៏មានតម្លៃ។

ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជាបានបន្ថែមថា ជោគជ័យនៃសិក្ខាសាលានាពេលនេះ បានឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តខ្ពស់របស់ សមាជិកសភាអាយប៉ា និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពសមុទ្រខុសច្បាប់នៅក្នុងឧស្សាហកម្មជលផល ដែលរួមបញ្ចូល ប៉ុន្តែមិនមានកំណត់ចំពោះការនេសាទខុសច្បាប់ ការរំលោភបំពានសិទ្ធិមនុស្ស ការជួញដូមនុស្ស និងការកេងប្រវ័ញ្ច កម្លាំងពលកម្ម ដែលធ្វើអោយអន្តរាយដល់ធនធានសមុទ្រ និងប្រព័ន្ធអេកូឡូស៊ី ជីវភាពរស់នៅ និងសុខុមាលភាព ក៏ដូចជាសន្តិសុខ និងសន្តិភាព។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានទាញការចាប់អារម្មណ៍ថា បច្ចុប្បន្នឧក្រិដ្ឋកម្មសមុទ្រកាន់តែត្រូវបានរៀបចំឡើងជាលក្ខខណៈអន្តរជាតិ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងសកម្មភាព គឺជាភាពចាំបាច់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ។ ឯកឧត្តមជឿជាក់ថាក្នុងនាមជាសមាជិកសភា យើងមានតួនាទី និងការទទួលខុសត្រូវសំខាន់ៗក្នុង- ការដោះស្រាយឧក្រិដ្ឋកម្មសមុទ្រខុសច្បាប់តាមរយៈការអនុម័តលិខិតូបករណ៍គតិយុត្ត និងការត្រួតពិនិត្យ ការវាយតម្លៃលើប្រសិទ្ធភាព នៃការអនុវត្តច្បាប់។ ទន្ទឹមនឹងនោះ យើងរង់ចាំការសហការកាន់តែច្រើនជាមួយសមាជិក និងដៃគូទាំងអស់ដើម្បីដោះស្រយបញ្ហា និង ផ្លាស់ប្តូរតំបន់របស់យើងទៅជាតំបន់សន្តិភាព មានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន