សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធនឹងវិសោធនកម្មច្បាប់ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ
រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធនឹងវិសោធនកម្មច្បាប់ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/23/2021 6:34:45 PM )

គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា បានជួបប្រជុំជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធនិម្មិត Zoom ដែលភ្ជាប់ពីវិមានរដ្ឋសភាទៅកាន់ ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

កិច្ចប្រជុំនេះគឺដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ចំនួន៣ រួមមាន ១.សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាស ពាណិជ្ជកម្ម ២.សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនកិច្ចប្រជុំថា សេចក្តីព្រាងច្បាប់ទាំង៣ខាងលើ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុង សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបញ្ជូនមកសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

ឯកឧត្តម បានមានប្រសាសន៍ជម្រាបជូនពីគោលបំណងនៃការរៀបចំសេចក្តីព្រាងច្បាប់ទាំងបីខាងលើនេះឡើង ដូចជា៖

១.ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មគឺក្នុងគោលបំណង និរាករណ៍មាត្រាចែងអំពីមូលបត្រ ស្ថិតក្នុងទម្រង់គាហកៈ បន្ថែមទម្រង់សហគ្រាសឯកបុគ្គលដោយកំណត់អំពីការបង្កើតការទទួលខុសត្រូវ ការរំលាយ និងការជម្រះបញ្ជី ព្រមទាំងមានបន្ថែមបញ្ញត្តិពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

២.សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម រៀបចំឡើងក្នុងគោលបំណងដកចេញនូវ លក្ខខណ្ឌតម្រូវឱ្យមានការតម្កល់ឯកសារចុះបញ្ជីពាណិជ្ជកម្មដើមមួយច្បាប់ និងជំនួសមកវិញនូវការតម្កល់ឯកសារជាទម្រង់ផ្សេងៗ រួម- ទាំងទម្រង់អេឡិចត្រូនិក បន្ថែមនូវលេខទូរស័ព្ទ និងអាសយដ្ឋានទំនាក់ទំនង និងលុបចេញនូវការតម្រូវឱ្យមានហត្ថលេខាគំរូរបស់សាមី- ខ្លួន និងស្នាមត្រាគំរូ និងលិខិតបញ្ជាក់អំពីការតម្កល់ដើមទុនចេញដោយធនាគារ។

៣.សេចក្តីព្រាងស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិ- បាល នៃសាធារណរដ្ឋកូរ៉េ រៀបចំឡើងក្នុងគោលបំណង ដើម្បីសម្រេចបាននូវការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម រវាងគូភាគី ដោយ អនុលោមតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ជំរុញការប្រកួតប្រជែងរវាងគូភាគី ជាពិសេសការប្រកួតប្រជែងដែលពាក់ព័ន្ធនឹងទំនាក់ទំនង សេដ្ឋកិច្ច លើកកម្ពស់តម្លាភាពនៃវិធានការពាណិជ្ជកម្ម និងវិនិយោគរបស់គូភាគី ព្រមទាំងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងការ លើកកម្ពស់សារៈប្រយោជន៍នៃកិច្ចព្រមព្រៀងនេះដែរ។

បន្ទាប់ពីបានស្ដាប់ការពន្យល់បកស្រាយរបស់តំណាងរាជរដ្ឋាភិបាល បានយល់ច្បាស់គ្រប់ជ្រុងជ្រោយទៅលើសេចក្ដីព្រាងច្បាប់ទាំង៣ ខាងលើ លោកជំទាវ និន សាផុន បានជម្រាបជូនតំណាងរាជរដ្ឋាភិបាលថា គណៈកម្មការទី៩ និងគណៈកម្មការទី៥ ដែលជា គណៈកម្មការសហការគ្នាពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ បានឯកភាពគាំទ្រទាំងស្រុងលើទម្រង់ និងខ្លឹមសារ នៃសេចក្តីព្រាងច្បាប់ដើម ទាំង៣នេះ នៅដដែលដោយពុំមានការកែប្រែអ្វីទេ នឹងបានសម្រេចបញ្ជូន សេចក្តីព្រាងច្បាប់ទាំង៣ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។

លោកជំទាវប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អង្គភាពនានា និងមន្ត្រីរាជការ និយោជិតគ្រប់លំដាប់ថ្នាក់ ដែលបាននឹងកំពុងខិតខំអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម ក្នុងការអនុវត្តនូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលគួរជាទីមោទនៈ ពិសេសការកសាងច្បាប់ និង លិខិតបទដ្ឋានគិតយុត្តនានា ការកែលម្អបរិយាកាសនៃការធ្វើធុរកិច្ចឱ្យស្រមតាមនិន្នាការក្នុងតំបន់ និងសកល ក្នុងបរិបទថ្មីនៃបដិវត្តន៍ ឧស្សាហ៍កម្មជំនាន់ទី៤ និងបរិវត្តកម្មឌីជីថលជាដើម។

លោកជំទាវ និន សាផុន ក៏បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលទាំងឡាយដែលក្រសួងក៏ដូចជារាជរដ្ឋាភិបាលសម្រេចបាន ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមប្រកបដោយភាព ឈ្លាសវៃ និងគិតបណ្ឌិតដ៏ខ្ពង់ខ្ពស់ ដោយបាននាំមកជូនជាតិនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការផ្សះផ្សារ បង្រួបបង្រួមជាតិ និង ការអភិវឌ្ឍលើគ្រប់វិស័យ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន