សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការរៀបចំនៃអន្តរសភាអាស៊ាន (AIPA42) បានអនុម័តរបៀបវារៈចំនួន១៥
គណៈកម្មាធិការរៀបចំនៃអន្តរសភាអាស៊ាន (AIPA42) បានអនុម័តរបៀបវារៈចំនួន១៥
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/24/2021 10:40:30 PM )

ឯកឧត្ដម ឈិត គឹមយាត ប្រធានស្ដីទីគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃ ព្រឹទ្ធសភា និងជាប្រធានប្រតិភូគណៈកម្មាធិការរៀបចំ នៃអន្តរសភាអាស៊ានអាយប៉ា កម្ពុជា បានដឹកនាំសហការី អញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មាធិការរៀបចំនៃអន្តរសភាអាស៊ាន អាយប៉ា  តាមរយៈប្រព័ន្ធវីដេអូ ភ្ជាប់ពីវិមានរដ្ឋសភាទៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤២ ដែលសភាប្រទេសព្រុយណេ ដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

សមាសភាពសមាជិកគណៈប្រតិភូគណៈកម្មាធិការរៀបចំនៃអន្តរសភាអាស៊ានអាយប៉ាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំនេះ មាន ឯកឧត្ដម ហ៊ូ ស៊្រី សមាជិករដ្ឋសភា ឯកឧត្ដម លី ឆេង សមាជិករដ្ឋសភា ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្ដម ស្រ៊ុន តារា អគ្គលេខាធិការរងរដ្ឋសភា និង ឯកឧត្ដម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន សភា

កិច្ចប្រជុំគណៈកម្មាធិការរៀបចំនៃអន្តរសភាអាស៊ាន នៅពេលនេះ ដឹកនាំដោយ ឯកឧត្តម Haji Abdul Hamid Sabli Haji Arshad សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃព្រុយណេដារូស្សាឡាម និងជាប្រធានគណៈកម្មាធិការរៀបចំ នៃអន្តរសភាអាស៊ាន (AIPA42)ដោយមានការចូលរួមពី គណៈប្រតិភូសមាជិកអាយប៉ា និងលោកជំទាវអគ្គលេខាធិការអាយប៉ា ដែលបានលើករបៀបវារៈ ដែលជា សេចក្ដីព្រាងសេចក្ដីសម្រេចចំនួន១៦ មកធ្វើការពិចារណា និងពិភាក្សាមានដូចជា៖

១.របាយការណ៍ហិរញ្ញវត្ថុរបស់លេខាធិការដ្ឋានអាយប៉ាក្នុងឆ្នាំ២០២០-២០២១

២.ការអនុញ្ញាតឲ្យប្រើមូលនិធិពិសេស សម្រាប់ចំណាយក្នុងការជួយបែងចែកថ្លៃសេវាផ្សេងៗ នៃទីតាំងថ្មីរបស់លេខាធិការដ្ឋានអាយប៉ា និងសម្រាប់កែសម្រួលផ្នែកតូចមួយនៅក្នុងប្រាក់ខែបុគ្គលិក ដើម្បីជ្រើសរើសមន្ត្រីថ្មី នៃលេខាធិការដ្ឋានអាយប៉ា

៣.ការព្យាករណ៍ថវិកាឆ្នាំ២០២១-២០២២

៤.របាយការណ៍ប្រចាំឆ្នាំរបស់លេខាធិការដ្ឋានអាយប៉ា២០២០-២០២១

៥.ការទទួលស្គាល់សភាអ៊ុយក្រែនជាអ្នកសង្កេតការណ៍នៃអាយប៉ា

៦.ការទទួលស្គាល់សភាប៉ាគីស្ថានជាអ្នកសង្កេតការណ៍នៃអាយប៉ា

៧.ការទទួលស្គាល់សភាហ្ស៊កហ្ស៊ីជាអ្នកសង្កេតការណ៍នៃអាយប៉ា

៨.ការធ្វើវិសោធនកម្មលក្ខន្តិកៈអាយប៉ា

៩.គោលការណ៍ណែនាំ និងនីតិវិធី សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ា

១០.គោលការណ៍ណែនាំ និងនីតិវិធី នៃកិច្ចសន្ទនារវាងអាយប៉ា និងអាស៊ាន

១១.វិធាន និងនីតិវិធីរបស់កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា

១២.ការបង្កើតការសន្ទនាអាយប៉ា និងសភាអឺរ៉ុប

១៣.ការផ្ដល់ពានរង្វាន់កិត្តិយសអាយប៉ា ជូន ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប

១៤.ការផ្ដល់ពានរង្វាន់កិត្តិយសអាយប៉ា ជូន ឯកឧត្ដមបណ្ឌិត FADLIZON (Indonesia)

១៥.ការកោតសរសើរចំពោះប្រធានអាយប៉ា

១៦.កាលបរិច្ឆេទ និងទីកន្លែងនៃមហាសន្និបាតអាយប៉ាលើកទី៤៣

គណៈប្រតិភូអាយប៉ា ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានផ្ដល់មតិយោបល់ ដើម្បីធ្វើឲ្យសេចក្ដីព្រាងសេចក្ដីសម្រេចទាំងអស់ មានខ្លឹម- សារកាន់តែល្អពេញលេញ នឹងទទួលបានការឯកភាព សម្រាប់ដាក់ជូនមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ធ្វើការ អនុម័ត នៅក្នុងសម័យប្រជុំពេញអង្គលើកទី២របស់ខ្លួន នាវេលារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ។ ក្នុងចំណោមរបៀបវារៈទាំង១៦ ដែលបានលើកយកមកពិភាក្សា គឺអង្គប្រជុំបានអនុម័តតែ១៥របៀបវារៈ តែប៉ុណ្ណោះ។

ក្នុងឱកាសនោះ ឯកឧត្ដម ឈិត គឹមយាត ប្រធានប្រតិភូគណៈកម្មាធិការរៀបចំ នៃអន្តរសភាអាស៊ានអាយប៉ា កម្ពុជា បានមាន ប្រសាសន៍ថ្លែងអំណរគុណ ចំពោះគណៈប្រតិភូទាំងអស់ ដែលបានឯកភាពគាំទ្រ ចំពោះការផ្ដល់ពានរង្វាន់កិត្តិយសអាយប៉ា ជូនដល់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតបានរួមចំណែកយ៉ាងសកម្ម ក្នុងការបំពេញការងារតាំងពីអង្គការ អន្តរសភាមួយនេះ នៅមានឈ្មោះថា (AIPO) រហូតក្រោយមក បានប្ដូរឈ្មោះមកជា(AIPA) ដូចសព្វថ្ងៃនេះ។

ឯកឧត្ដមប្រធានប្រតិភូគណៈកម្មាធិការរៀបចំអាយប៉ាកម្ពុជា ក៏បានមានប្រសាសន៍ជម្រាបជូន គណៈប្រតិភូអាយប៉ាទាំងអស់ អំពីកាល- បរិច្ឆេទនៃការរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំនៅក្នុងខែកញ្ញាឆ្នាំ២០២២ខាងមុខ ជាមួយ នឹងក្ដីសង្ឃឹមថា រហូតដល់ពេលនោះជំងឺកូវីដ១៩ នឹងកន្លងផុតទៅ ហើយគណៈប្រតិភូទាំងអស់អាចនឹងមានវត្តមានអញ្ជើញមកប្រជុំនៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ ព្រមទាំងអាចអញ្ជើញទស្សនាកំសាន្តតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជា មាន ដូចជាតំបន់ប្រាសាទអង្គរវត្តជាដើម៕

អត្ថប​ទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន