សារលិខិតថ្វាយព្រះពរ​ របស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា ​សូម​ក្រាបបង្គំទូលថ្វាយ​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​__ សារលិខិតជូនពរ​ របស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងសមាជិកសមាជិការដ្ឋសភា អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១__ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត__ គណៈកម្មការរដ្ឋសភាបញ្ចប់ការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១__ រដ្ឋសភាប្រជុំវិសាមញ្ញនៅថ្ងៃស្អែក ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺសាហាវផ្សេងទៀត ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូគណៈកម្មការសុខាភិបាលនៃរដ្ឋសភា ចុះស្វែងយល់វិស័យការងារនៅសាលារាជធានីភ្នំពេញ
គណៈប្រតិភូគណៈកម្មការសុខាភិបាលនៃរដ្ឋសភា ចុះស្វែងយល់វិស័យការងារនៅសាលារាជធានីភ្នំពេញ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/16/2021 11:37:27 PM )

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញទៅកាន់សាលារាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងគោលបំណងស្វែងយល់អំពីប្រសិទ្ធភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ជាពិសេស ចង់ដឹងអំពីប្រសិទ្ធភាពការងារក្រោយពីធ្វើប្រតិភូកម្មអំណាច នៃការគ្រប់គ្រងរដ្ឋបាលពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ។

ឯឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ សូមថ្លែងការ កោតសរសើរអបអរសាទរចំពោះស្នាដៃ និងសមិទ្ធិផលទាំងឡាយ ដែលស្ថាប័នរដ្ឋសភា សម្រេចបាននាពេលកន្លងមក ពិសេសក្នុង នីតិកាលទី៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបានបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំអនុវត្តន៍គោលនយោបាយកំណែទម្រង់សាធារណៈ ការគ្រប់គ្រងវិមជ្ឈការ និងសហវិមជ្ឈការ កាន់តែស៊ីជម្រៅ ក្នុងការពង្រឹងគោលនយោបាយថ្នាក់ក្រោមជាតិ កំណែទម្រង់រដ្ឋបាលហិរញ្ញវត្ថុ អភិវឌ្ឍន៍ធនធាន មនុស្ស ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចបំពេញការងារឲ្យរលូន គណនេយ្យភាព តម្លាភាព ការឆ្លើយតបទាន់ពេលវេលា រាល់តម្រូវ- ការរបស់ប្រជាពលរដ្ឋ បានយ៉ាងល្អ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ក្នុងឆ្នាំ២០២០កន្លងទៅ ដោយមានគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.ប.ប) រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំប្រកាសឲ្យដំណើរការរចនា- សម្ព័ន្ធថ្មីនៃប្រព័ន្ធរដ្ឋបាលថ្មី និងបានរៀបចំពិធីផ្សព្វផ្សាយឲ្យមន្ទីរសុខាភិបាល ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ខេត្ត ដែល ជាប្រព័ន្ធថ្មីមួយ ក្នុងការកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងសាធារណៈថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយវិមជ្ឈការ សហវិមជ្ឈការ ដែលជាការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ (រដ្ឋបាលរាជធានី ខេត្ត) ដើម្បីបម្រើប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវ ការគ្រប់គ្រង ការចាត់ចែង និងមានសិទ្ធិអំណាចប្រើប្រាស់ធនធានទាំងនោះ ក្នុងការផ្តល់សេវា ការអភិវឌ្ឍ មូលដ្ឋាន ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងប្រកបដោយសីលធម៌ ក្នុងសង្គម។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា នេះគឺជាការផ្ទេរសិទ្ធិអំណាច ការទទួលខុសត្រូវពីក្រសួង ស្ថាប័នថ្នាក់ជាតិ មករដ្ឋបាលរាជធានី ភ្នំពេញ ដែលជាថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែងរដ្ឋបាលនានា ក្នុងការផ្ដល់សេវាសាធារណៈ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជូន ប្រជាពលរដ្ឋ ដូចដែលបានចែងក្នុងច្បាប់ស្ដីពីការគ្រប់គ្រងរាជធានីខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងពង្រឹងបទដ្ឋានគតិយុត្តិ។

ក្រោយពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ឃួង ស្រេង និងមន្ទីរពាក់ព័ន្ធទាំង៤រួចមក លោកជំទាវ ឡោក ខេង ប្រធាន គណៈកម្មការ បានមានប្រសាសន៍ថា នៅពេលនេះសាលារាជធានីភ្នំពេញ និងមន្ទីរ ត្រូវតែខិតខំបម្រើសេវាដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យបានទទួលសេវាកាន់តែល្អប្រសើរ និងធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានការពេញចិត្តថែមទៀត។ ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងសមធម៌ ដែលកន្លងមក ក្រសួងសុខាភិបាល បានប្រកាន់ភ្ជាប់ និងអនុវត្តជានិច្ច។

លោកជំទាវក៏បានផ្ដាំផ្ញើឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធ ត្រូវតែអនុវត្តផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ផ្សេងៗ និងអង្គការវិជ្ជាជីវៈ ក៏ដូចជាវិស័យឯកជន ដើម្បីបង្កើន ឱកាសការងារជូនដល់ប្រជាពលរដ្ឋ និងធានាភាពសុខដុមរមនាក្នុងសង្គម រវាងកម្មករ និយោជិត និងនិយោជក ព្រមទាំងធ្វើការលើក- កម្ពស់សមភាពយេនឌ័រដល់ស្ត្រីក្នុងសង្គមបច្ចុប្បន្នផង។

លោកជំទាវ ឡោក ខេង បានសន្យាថា នឹងពាំនាំនូវសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានាដែលរដ្ឋបាលរាជធានីភ្នំពេញ បានជួបប្រទះ កន្លងមក យកទៅពិភាក្សាជាមួយក្រសួងពាក់ព័ន្ធបន្ថែមទៀត ដើម្បីជួយរកមធ្យោបាយដោះស្រាយ ឲ្យមន្ទីរមានលទ្ធភាពកាន់តែប្រសើរ ឡើង ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន