សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្រ្តីព័ត៌មានរដ្ឋសភា និងព្រឹទ្ធសភា បញ្ចប់វគ្គសិក្សាពីការរចនាសម្រាប់ការបោះពុម្ពផ្សាយ
មន្រ្តីព័ត៌មានរដ្ឋសភា និងព្រឹទ្ធសភា បញ្ចប់វគ្គសិក្សាពីការរចនាសម្រាប់ការបោះពុម្ពផ្សាយ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/3/2021 7:15:18 AM )

មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន១២រូប មកពីនាយកដ្ឋានព័ត៌មាន សភាទំាងពីរ បានបញ្ចប់វគ្គសិក្សាខាងរចនាសម្រាប់ការរៀបចំ ឯកសារបោះពុម្ពផ្សាយ ដែលវគ្គសិក្សានេះទទួលបានការឧបត្ថម្ភពីវិទ្យាស្ថានសភាកម្ពុជា ហៅកាត់ថាPIC។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលប្រមាណ២ខែ បានផ្តល់ចំណេះដឹងដល់សិក្ខាកាមពីបច្ចេកទេសកុំព្យូទ័រនៅក្នុងរៀបចំ រចនាលិខិត ប័ណ្ណ និងឯកសារបោះពុម្ពផ្សព្វផ្សាយ និងរៀបចំខ្លឹមសារខ្លីៗ ងាយយល់ ពីសភាដល់សាធារណជនបានយល់ដឹងពីរដ្ឋសភា និងព្រឹទ្ធសភា កាន់តែទូលំទូលាយ។

វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយក្នុងការពង្រឹងការងារទំនាក់ទំនងសាធារណៈ និងព័ត៌មានរបស់សភា ដើម្បីផ្តល់ព័ត៌មានពីសភាដល់ ម្ចាស់ឆ្នោត។

កន្លងមក វិទ្យាស្ថានសភាកម្ពុជា បានឧបត្ថម្ភដល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្រ្តីសភាកម្ពុជាច្រើនផ្នែក មានខាងព័ត៌មាន ទំទាក់ទំនងសាធារណៈ ការស្រាវជ្រាវ និងភាសាអង់គ្លេស ជាដើម។

វគ្គបណ្តុះបណ្តាលស្តីពីការរចនាឯកសារបោះពុម្ពផ្សាយនេះ បានបិទវគ្គបញ្ចប់ការសិក្សា នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅ វិទ្យាស្ថានសភាកម្ពុជា ក្នុងបរិវេណវិមានព្រឹទ្ធសភា។

ថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បានស្នើសុំវិទ្យាស្ថានសភាកម្ពុជា គាំទ្រដល់គម្រោងពង្រឹង សមត្ថភាពមន្រ្តីព័ត៌មានបន្តទៀត ទាំងលើជំនាញវិជ្ជាជីវៈ  និងបច្ចេកវិទ្យា ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន