សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » IPU បោះឆ្នោតជ្រើសរើសបានប្រធានថ្មីសម្រាប់អាណត្តិឆ្នាំ២០២០ដល់ឆ្នាំ២០២៣
IPU បោះឆ្នោតជ្រើសរើសបានប្រធានថ្មីសម្រាប់អាណត្តិឆ្នាំ២០២០ដល់ឆ្នាំ២០២៣
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/3/2020 6:17:14 PM )

សន្និបាតវិសាមញ្ញ នៃក្រុមប្រឹក្សាភិបាលលើកទី២០៦ របស់សហភាពអន្តរសភា IPU នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្តកិច្ចប្រជុំ របស់ខ្លួនទៅតាមរបៀបវារៈដែលបានគ្រោងទុក។ នៅក្នុងថ្ងៃនេះដែរ អង្គសន្និបាត បានប្រកាសលទ្ធផល ការបោះឆ្នោតជ្រើសរើស ប្រធាន IPU សម្រាប់អាណត្តិថ្មីនៅក្នុងជុំទី១នេះតែម្ដង ដោយសារតែបេក្ខភាពប្រធានថ្មីនេះ ទទួលបានសំឡេងឆ្នោតគាំទ្រច្រើនលើស លប់ បើធៀបនឹងបេក្ខភាព៣នាក់ផ្សេងទៀត ដោយមិនចាំបាច់ត្រូវធ្វើការបោះឆ្នោតនៅជុំទី២ទៀតនោះទេ។

លទ្ធផលការបោះឆ្នោតជ្រើសរើសប្រធាន IPU អាណត្តិថ្មី គឺបានទៅលើ ឯកឧត្តម Duarte Pacheco បច្ចុប្បន្ន ជាសមាជិករដ្ឋសភា ព័រទុយកាល់ ដោយបានទទួលការគាំទ្រ ចំនួន២២២សំឡេង លើចំនួនអ្នកបោះឆ្នោត៤០៦សំឡេង។ ចំណែកឯបេក្ខភាពលំដាប់ទី២ ទទួលបានការគាំទ្រ ចំនួន៦៧សំឡេង បេក្ខភាពលដាប់ទី៣ទទួលបានការគាំទ្រ ៥៣សំឡេង និងបេក្ខភាពលំដាប់ទី៤ទទួលបានការ គាំទ្រតែ ៥២សំឡេងប៉ុណ្ណោះ។

ការបោះឆ្នោតនេះ គឺឡេីងតាមរយៈប្រព័ន្ធអេឡិចត្រូនិចជាសម្ងាត់មួយ តាមរយៈប្រព័ន្ធអ៊ីនធឺណេត ដែលមានសុវត្ថិភាព។ សវនករ ឯករាជ្យម្នាក់បានផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃដំណើរការនិងលទ្ធផលនៃការបោះឆ្នោត។ ឯកឧត្ដម  Pacheco នឹងក្លាយជាប្រធានទី៣០ នៃ IPU ដែលត្រូវចូលកាន់តំណែងបន្តពី លោកស្រី Gabriela Cuevas Barron សមាជិកាសភាម៉ិកស៊ិក ដែលទើបតែបញ្ចប់អាណត្តិជា ប្រធាន IPU  រយៈពេល៣ឆ្នាំ របស់លោកស្រី។

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ប្រធាន ក្រុមសភាជាតិកម្ពុជា-IPU និងជាប្រធានគណៈប្រតិភូសភាកម្ពុជាចូលរួមសន្និបាត IPU ក៏បានបន្តដឹកនាំសហការី ដែលមាន ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា លោកជំទាវ បាន ស្រីមុំ អនុប្រធាន គណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភាព្រឹទ្ធសភា និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត អញ្ជើញចូលរួមក្នុងសន្និបាតវិសាមញ្ញ នៃក្រុមប្រឹក្សាភិបាលលើកទី ២០៦ របស់សហភាពអន្តរសភា IPU តាមប្រព័ន្ធវីដេអូ Conference ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២នេះ ប្រកបដោយការយកចិត្តទុកដាក់ជាទីបំផុត។

នៅថ្ងៃទី២នេះ ក្រៅពីការប្រកាសលទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ IPU សន្និបាតវិសាមញ្ញ នៃក្រុមប្រឹក្សាភិបាលលើកទី ២០៦ របស់សហភាពអន្តរសភា IPU ក៏បានបន្តប្រជុំលើរបៀបវារៈទី៦ របៀបវារៈទី៧ របៀបវារៈទី៨ និងរបៀបវាៈទី១០ ជាបន្តទៀត ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន