សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន បាននាំយកអំណោយរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២៨២គ្រួសារ...
ឯកឧត្តម ឈាង វុន បាននាំយកអំណោយរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២៨២គ្រួសារ...
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/22/2020 12:43:44 AM )

ឯកឧត្តម ឈាង វុន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម សឿ ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង លោកជំទាវ ញឹក សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត លោក នូ ប៊ុនយ៉ាង អភិបាលនៃគណៈអភិបាលស្រុកបវេល លោក សុខ គឹមខុន អភិបាលនៃគណៈអភិបាល ស្រុកកំរៀង ព្រមទាំងយុវជន ស.ស.យ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ ទឹកភ្លៀងចំនួន ១៦២គ្រួសារ នៅភូមិទំនប់ត្រកួន ឃុំឃ្លាំងមាស ស្រុកបវេល និងចំនួន១២០គ្រួសារ ស្ថិតនៅក្នុងឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម ឈាង វុន បានពាំនាំនូវការផ្ដាំផ្ញើរការសាកសួរសុខទុក្ខ និងចែករំលែកទុក្ខលំបាក ដែលប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ពីសំណាក់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្ដេចធម្មវិសុទ្ធវង្សា សៅ ទីហេង សំរិន សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា- ចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ កាលៈទេសៈ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារគ្រោះជំនន់ ទឹកភ្លៀង បានសម្តែងការសោកសា្តយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះនូវទឹកជំនន់នេះ ដែលធ្វើអោយប៉ះពាល់ដល់ផល ដំណាំរួម និងរបរផ្សេងៗទៀត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកពីជំហររបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ តែងតែយកចិត្តទុកជាមួយប្រជាពលរដ្ឋ ដោយបានជួយជំលៀសបងប្អូន មកកាន់ទីទួល សុវត្ថិភាព។

ឯកឧត្តមបន្តថា ជាក់ស្តែងនៅថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរង គ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នេះសរបញ្ជាក់ឲ្យឃើញថា ទីណាមានបងប្អូនជួបទុក្ខលំបាក តែងមាន សម្តេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកឲ្យ នរណាម្នាក់ដាច់បាយ និងប៉ះពាល់ដល់អាយុជីវិតឡើយ។

ឯកឧត្តម បានលើកទ្បើងថា អំណោយទំាងអស់នេះ ជាការចូលរួមចំណែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋពីសំណាក់ សម្តេច ប្រធានរដ្ឋសភា  និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទំាងទទួលបានពីសប្បុរសជនផ្សេងទៀត ហើយអំណោយទាំងនេះ អាចជំនួយផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា បានមួយរយៈពេលខ្លីតែប៉ុណ្ណោះ តែក៏អាចសម្រាលទុក្ខលំបាក បងប្អូនបានមួយគ្រា។

ឯកឧត្តម ឈាង វុន មានប្រសាសន៍លើកឡើងបន្តថា គ្រោះធម្មជាតិ  មិនមែនកើតមានតែក្នុងប្រទេសយើងនោះទេ ពោលគឺប្រទេស ជាច្រើនលើពិភពលោក ក៏កំពុងជួបប្រទះនូវគ្រោះទឹកជំនន់ផងដែរ។

ឯកឧត្តមបានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យចូលរួមជាមួយនិងអាជ្ញាធរដែនដី រួមគ្នាជំនះការរាល់លំបាកនេះ ព្រោះថា ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែដោះស្រាយបញ្ហាចំពោះមុខបងប្អូនជានិច្ចនៅគ្រប់ពេលនិងគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានអំពាវនាវដល់បងប្អូន ដែលរងគ្រោះទឹកជំនន់ទឹកភ្លៀង ត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតទៅលើ សុខភាព ការរស់នៅ ហូបចុកត្រូវមានអនាម័យ ពិសេសគឺកុមារតូចៗ មិនត្រូវបណ្តោយអោយពួកគាត់លេងទឹក នៅតំបន់គ្រោះថ្នាក់ ទឹកហូរខ្លាំងឬជ្រៅនោះទេ។

សូមបញ្ជាក់ថា អំណោយមួយចំនួនដែលបានយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២៨២- គ្រួសារ ដោយមួយគ្រួសារៗទទួលបានអង្ករ២៥គីទ្បូក្រាម មី១កេស ត្រីខ១យួរ ទឹកសុទ្ធ១យួរ ទឹកត្រី៣ដប ទឹកស៊ីអុីវ៣ដបផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន