សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២១០គ្រួសារ នៅសង្កាត់ព្រៃស ទទួលបានបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២១០គ្រួសារ នៅសង្កាត់ព្រៃស ទទួលបានបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/20/2020 12:37:58 AM )

តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ រួមមាន ឯកឧត្តម កែប ជុតិមា សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងជាប្រធានក្រុមការងារ ចុះជួយខណ្ឌដង្កោរាជធានីភ្នំពេញ លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា ឯកឧត្តម ហ៊ូ ស្រុី អនុប្រធាន គណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្តមបណ្ឌិត លី ឆេង សមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា ឯកឧត្តម ឃុត ចាន់តារា សមាជិក គណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្តម សួន វិនឌី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា ឯកឧត្តម ពេជ្រ គឹមស្រ៊ាង សមាជិក គណៈកម្មទី៩ នៃរដ្ឋសភាលោកជំទាវ ម៉ក់ វណ្ណស៊ីថា សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា  លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ លោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និង ឯកឧត្តម ជៀប ស៊ីវន តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ រួមដំណើរដោយ លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និង លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធ វង្សា សៅ ទី ហេង សំរិន ទៅចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន២១០គ្រួសារ ស្ថិតនៅក្នុងសង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងបរិវេណវត្តធម្មព្រះត្រ័យ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារគ្រោះជំនន់ ទឹកភ្លៀង បានសម្តែងការសោកសា្តយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះនូវទឹកជំនន់នេះ ដែលធ្វើអោយប៉ះពាល់ដល់ផល ដំណាំរួមនិងរបរផ្សេងៗទៀត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកពីជំហររបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពិសេស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ តែងតែយកចិត្តទុកជាមួយប្រជាពលរដ្ឋ ដោយបានជួយជំលៀស បងប្អូន មកកាន់ទីទួលសុវត្តិភាព។

ឯកឧត្តម កែប ជុតិមា បានមានប្រសាសន៍លើកឡើងបន្តថា គ្រោះធម្មជាតិ មិនមែនកើតមានតែក្នុងប្រទេសយើងនោះទេ ពោលគឺ ប្រទេសជាច្រើនលើពិភពលោក ក៏កំពុងជួបប្រទះនូវគ្រោះទឹកជំនន់ផងដែរ។ ឯកឧត្តមបានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋ សូម ឲ្យចូលរួមជាមួយនិងអាជ្ញាធរដែនដី រួមគ្នាជំនះការរាល់លំបាកនេះ ព្រោះថាប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែដោះស្រាយ បញ្ហាចំពោះមុខបងប្អូនជានិច្ចនៅគ្រប់ពេល និងគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានអំពាវនាដល់បងប្អូន ដែលរងគ្រោះទឹកជំនន់ទឹកភ្លៀង ត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតទៅលើ សុខភាពការរស់នៅ ហូបចុកត្រូវមានអនាម័យ ពិសេសគឺកុមារតូចៗ មិនត្រូវបណ្តោយអោយពួកគាត់លេងទឹក នៅតំបន់គ្រោះថ្នាក់ ទឹកហូរខ្លាំងឬជ្រៅនោះទេ។

សូមបញ្ជាក់ថា អំណោយមួយចំនួនដែលបានយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀង ចំនួន ២១០គ្រួសារ ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាធានីភ្នំពេញ រួមមានអង្ករ២០គីឡូក្រាម មី១កេះ ទឹកបរិសុទ្ធ និងថវិកា៤មុឺនរៀល។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន