តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ប្រជុំពិនិត្យមើលវឌ្ឍនភាពការងារ និងជំរុញការចុះមូលដ្ឋាន ជួយដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក (APPFGH) តាមប្រព័ន្ធអនឡាញ__ សារលិខិតរំលែកទុក្ខ​ របស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីជូន​ ឯកឧត្តម​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស​ និងលោកជំទាវ__ គណ:កម្មការទទួលបន្ទុកវិស័យអប់រំរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពជាក់ស្ដែងលើវិស័យអប់រំ នៅខេត្តប៉ៃលិន__ គណៈកម្មការជំនាញនៃរដ្ឋសភា ជួបពិភាក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារគន្លឹះទៅកាន់មហាសន្និបាតនៃក្តីសង្ឃឹមរបស់សហព័ន្ធសន្តិភាពសកល ក្រោមប្រធានបទ «ឈានឆ្ពោះទៅកសាង និងធ្វើឱ្យសង្គមជាតិទាំងមូលប្រសើរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩៖ ឯករាជ្យភាព វិបុលភាព និងគុណតម្លៃជាសកល» តាមប្រព័ន្ធវីដេអូអនឡាញ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩:៥៨នាទីព្រឹក នៅមជ្ឈមណ្ឌលសន្តិភាពចុងស៊ីម សាធារណរដ្ឋកូរ៉េ។


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា លើកទឹកចិត្តឲ្យកសិករក្នុងខេត្តសៀមរាប រួមគ្នាចងក្រងជាសហគមន៍ អភិវឌ្ឍន៍វិស័យកសិកម្ម
គណៈកម្មការរដ្ឋសភា លើកទឹកចិត្តឲ្យកសិករក្នុងខេត្តសៀមរាប រួមគ្នាចងក្រងជាសហគមន៍ អភិវឌ្ឍន៍វិស័យកសិកម្ម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/30/2020 9:37:02 PM )

ក្នុងឱកាសដឹកនាំសហការីចុះជួបសំណសំណេះសំណាល និងស្វែងយល់អំពីភាពរីកចម្រើន និងបញ្ហាប្រឈមនានា នៅក្នុងសហគមន៍ សំរោងមានជ័យ ស្ថិតក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានមានប្រសាសន៍ថា ខេត្តសៀមរាបគឺជាខេត្តគោលដៅទេសចរណ៍ដ៏ធំ និងសំខាន់ ដែលមានសក្តានុពលទាក់ទាញភ្ញៀវបរទេស ចូលមកទស្សនារាប់លាន នាក់ក្នុង១ឆ្នាំៗ។ ការហូបចុកវាជាតម្រូវការចាំបាច់បំផុត ដែលបញ្ហានេះ គឺជាសញ្ញាបង្ហាញថា វិស័យទេសចរណ៍គឺជាទីផ្សារដ៏ធំរបស់ កសិករ។ ក៏ប៉ុន្តែវិស័យទេសចរណ៍បច្ចុប្បន្នត្រូវបិទទ្វារ ក្នុងអំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតក្នុងពិភពលោក ដូច្នេះហើយ អំឡុងពេលនេះ ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីធានាសុវត្ថិភាពស្បៀងក្នុង ស្រុក ពង្រីកវិសាលភាពផលិតផលប្រកបដោយគុណភាព និងត្រៀមលក្ខណៈសម្បត្តិចូលក្នុងទីផ្សារទេសចរណ៍ ក្រោយពីវិបត្តិកូវីដ១៩ បានធូរស្រាលឡើងវិញ។

ឯកឧត្តម ឡូយ សុផាត មានប្រសាសន៍បន្តថា នៅក្នុងការអភិវឌ្ឍវិស័យកសិកម្មនេះ ខេត្តសៀមរាបត្រូវចងក្រងជាសហគមន៍ឱ្យបាន ច្រើន ដែលបញ្ហានេះគឺជាជម្រើសដ៏ល្អបំផុត ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គី រួមគិត រួមធ្វើ ទាញយកផលប្រយោជន៍ទាំងអស់គ្នា។ ព្រោះ សហគមន៍នីមួយៗសុទ្ធតែមានគោលដៅ និងកម្មវិធីរយៈពេលខ្លី-វែង មិនថាតែសហគមន៍ផ្នែកបន្លែ សហគមន៍ចិញ្ចឹមសត្វទេ គឺយើងចង់ បានការបង្កើតសហគមន៍ឱ្យបានកាន់តែច្រើន។ ព្រោះថាបើគ្មានសហគមន៍ទេ យើងមិនមានកម្លាំងរួមក្នុងការជួយយឹតយោងសាមគ្គីគ្នា ជួយទុក្ខធុរៈគ្នាទៅវិញទៅមកនោះទេ។ ដូច្នេះក្នុងកាលៈទេសៈនេះ យើងគ្មានជម្រើសណាក្រៅពីចងក្រងជាសហគមន៍ឡើយ ហេតុនេះ សូមឲ្យអាជ្ញាធរខេត្ត យកចិត្តទុកដាក់ពង្រឹងសហគមន៍  ជាពិសេសមន្ត្រីជំនាញកសិកម្ម ត្រូវស្រាវជ្រាវចងក្រងពីទីតាំងដី ថាតើគួរដាំដុះ អ្វីបានខ្លះ ដើម្បីផ្គត់ផ្គង់ទីផ្សាររួមទាំងការជួយបណ្ដុះបណ្ដាលអំពីបច្ចេកទេសនៃការដាំដុះ និងការចិញ្ចឹមសត្វដល់កសិករបន្ថែមទៀត។

ឯកឧត្តម ឡូយ សុផាត បានបន្ថែមទៀតថា ផ្អែកតាមសំណូមពររបស់កសិករដែលជួបប្រទះនូវការលំបាកលើបញ្ហាទឹក សម្រាប់ការដាំ បន្លែសុវត្ថិភាពដែលជាមុខរបរអាជីពរបស់ខ្លួននោះ ឯកឧត្តម បានស្នើដល់មន្ទីរពាក់ព័ន្ធ និងតំណាងមកពីក្រសួង ដែលអមដំណើរចុះមក ជាមួយ សូមចុះមកសិក្សា និងជួយដោះស្រាយបញ្ហាទឹកជូនសហគមន៍សំរោងមានជ័យនេះផង។ ឯកឧត្តម ក៏បានស្នើដល់សហគមន៍ ត្រូវមានការចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ពីសហគមន៍មួយទៅសហគមន៍មួយទៀត ព្រោះវាជាផ្នែកមួយសម្រាប់ភាព រីកចម្រើន។ ក្នុងឱកាសនេះដែរ គណៈកម្មការទី៣នៃរដ្ឋសភា ក៏បានផ្តល់នូវថវិកាចំនួន២លានរៀល និងបានផ្តល់គ្រាប់ពូជកសិកម្មដល់ សហគមន៍នេះផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន