សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភាស្វែងយល់ពីការផ្តល់សេវាសុខាភិបាល និងសង្គម ជួយពលរដ្ឋក្នុងខេត្តក្រចេះ
សមាជិករដ្ឋសភាស្វែងយល់ពីការផ្តល់សេវាសុខាភិបាល និងសង្គម ជួយពលរដ្ឋក្នុងខេត្តក្រចេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/27/2020 8:05:04 PM )

សមាជិករដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានសិក្សាស្វែងយល់ពីសេវាសង្គម និងសុខាភិបាល ដែលផ្តល់អត្ថប្រ- យោជន៍ដល់ពលរដ្ឋ នៅក្នុងខេត្តក្រចេះ។

នៅក្នុងដំណើរចុះបំពេញបេសកកម្ម ដើម្បីពិនិត្យការប្រើប្រាស់បណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) របស់កម្មករ កម្មការិនី មន្រ្តីរាជការ អតីតយុទ្ធជន បណ្ណមូលនិធិសមធម៌ សម្រាប់ប្រជាពលរដ្ឋក្រីក្រក្នុងសម័យជំងឺកូវីដ១៩ និងការអនុវត្តគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនៅក្នុងខេត្តក្រចេះនេះ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ប្រតិភូរដ្ឋសភាបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ក្រចេះ

ឯកឧត្តមអភិបាលខេត្តក្រចេះ បានជម្រាបប្រតិភូរដ្ឋសភាពីការរីកចម្រើនវិស័យសុខាភិបាល នៅក្នុងខេត្ត ដោយក្នុងនោះ ខេត្តមាន ការិយាល័យស្រុកប្រតិបត្តិចំនួន៣ មន្ទីរពេទ្យបង្អែក៣ មណ្ឌលសុខភាពចំនួន៣១ និងបុស្តិ៍សុខភាព១៤កន្លែង សម្រាប់បម្រើសេវា សុខភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានគូសបញ្ជាក់ថា ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងរបបសន្តិសុខសង្គម ព្រមទាំងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ និងគ្រួសារក្រីក្រក្នុងអំឡុងជំងឺកូវីដ១៩ បានដំណើរ យ៉ាងល្អ ដោយមន្រ្តីបានអនុវត្តកម្មវិធីទំាងអស់ដោយយកចិត្តទុកដាក់ ស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ដែលបានយកចិត្ត- ទុកដាក់យ៉ាងខ្លំាងបំផុតពីសុខទុក្ខពលរដ្ឋនោះ។

ចំពោះវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩វិញ ឯកឧត្តម វ៉ា ថន បានឲ្យដឹងថា អាជ្ញាធរបានធ្វើការផ្សព្វផ្សាយ ចែកខិតបណ្ណអប់រំដល់ មូលដ្ឋានពលរដ្ឋ និងបានត្រៀមទីតាំងសម្រាប់ធ្វើចត្តាឡឺស័កចំនួន០៩កន្លែង។ ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ចំពោះកម្មវិធីផ្តល់ ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រងាយរងគ្រោះអំឡុងពេលជំងឺកូវីដ១៩នោះ ពលរដ្ឋក្រីក្រទំាងពីរប្រភេទគឺក្រ១ និងក្រ២ ទំាងអស់ បានមក ទទួលប្រាក់បានគ្រប់ក្រុមគ្រួសារហើយ។

លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្រ្តីសុខាភិបាលទំាងអស់ ដែលបានខិតខំបំពេញភារកិច្ចជូនពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ លោកជំទាវ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន អនុវត្តន៍កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រក្នុងកំឡុងកូវីដ១៩ ឲ្យបានត្រឹមត្រូវ ចៀសវាងការមិនសប្បាយចិត្តពីសំណាក់ពលរដ្ឋ។

ប្រធានគណៈកម្មការសុខាភិបាលរដ្ឋសភា បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំខេត្ត យកចិត្តទុកដាក់ពិនិត្យរក្សាអនាម័យ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ពិសេសការទុកដាក់កាកសំណល់វិជ្ជសាស្រ្តឲ្យបានល្អ។

បន្ទាប់ពីចប់កិច្ចប្រជុំជាមួយរដ្ឋបាលខេត្តហើយ គណៈប្រតិភូរដ្ឋសភា ចុះពិនិត្យដោយផ្ទាល់ពីការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងបានជួបសំណេះសំណាលស្វែងយល់ពីការងារនៅក្នុងមន្ទីរពេទ្យផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន