សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជាប្រារព្ធ “យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader” តាមអនឡាញ
រដ្ឋសភាកម្ពុជាប្រារព្ធ “យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader” តាមអនឡាញ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/23/2020 6:45:11 PM )

"យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader" នៅឆ្នាំនេះរដ្ឋសភាកម្ពុជារៀបចំធ្វើឡើងតាមអនឡាញ ចេញពីវិមាន រដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រោមការដឹកនាំ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ឯកអគ្គរាជទូតអ្នកដឹកនាំនយោបាយជាស្រ្តី (Women Political Leader) និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី

យុទ្ធនាការនេះ មានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ស្ថាប័នបានចូលរួម ដើម្បីធ្វើបទបង្ហាញ ចែករំលែក បទពិសោធន៍ល្អៗដល់ សិស្សានុសិស្ស នៃសាលាអន្តរជាតិប៊ែលធី។ សមាជិករដ្ឋសភា និងតំណាងក្រសួងមួយចំនួន បានលើកពីប្រធានបទផ្សេងៗគ្នា ចែករំលែកដល់កុមារី ដែលជាសសរទ្រង់ មានដូចជា  ស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតទូទាំងសកលោកជាដើម។

ក្រោមគំនិតផ្តួចផ្តើម ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី “យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader“ បានមានវត្តមាននៅកម្ពុជាជាច្រើនឆ្នាំមកហើយ ។  វេទិការអន្តរជាតិនេះ បានប្រារព្ធធ្វើនៅលើពិភពលោកចំនួន៧០ប្រទេស មកពីតំបន់ អឺរ៉ុប អាមេរិក អាស៊ី-ប៉ាស៊ីហ្វិក និងអាហ្វ្រិក សំដៅរួមគ្នារកដំណោះស្រាយបញ្ហាប្រឈមនានា ដែលស្ត្រី និងកុមារី ជួបប្រទះដូចជាគម្លាត យេនឌ័រ បញ្ហាបច្ចេកវិទ្យា និងវិសមភាពរវាងបុរសនិងស្រ្តីជាដើម។

យុទ្ធនាការនេះ ជាការចែករំលែកចំណេះដឹង ដើម្បីផ្តល់ព័ត៌ឲ្យបានទូលំទូលាយ ដល់ក្មេងស្រីលើសកលលោក សំដៅបណ្តុះគំនិតឲ្យ ពួកគេមានក្តីសុបិន្ត នឹងយកគម្រូតាមអ្នកនយកបាយជាស្ត្រី អ្នកដឹកនាំជាស្រ្តី ឬជាអ្នកសម្រេចចិត្តមកពីស្ថាប័នផ្សេងៗ។

សូមជម្រាបថា កិច្ចប្រជុំនេះបានទទួលការសហការរៀបចំដោយ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា វិទ្យាស្ថានសភាកម្ពុជា និងលេខាធិកា- រដ្ឋានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី “ក.ស.ក.ន.ស” និងមានការចូលរួមពី លោកជំទាវ ពៅ សាវឿន សមាជិក គណៈកម្មការទី១០ នៃរដ្ឋសភា និងជាសមាជិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី លោកជំទាវ លី គឹមលៀង លេខាធិការគណៈកម្មការទី២ នៃរដ្ឋសភា និងជាសមាជិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី លោកជំទាវ តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងវិទ្យាស្ថានសភាកម្ពុជា និងសិស្សមកពីវិទ្យាល័យ ប៊ែលធីផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន