ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំសមាជិកសមាជិការដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំសមាជិកសមាជិការដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/4/2020 8:14:16 PM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិការដ្ឋសភា អញ្ជើញទៅ គោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២០ នាភូមិគ្រឹះសម្តេចនាយករដ្ឋមន្រ្តី ជិតវិមានឯករាជ្យ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិកសមាជិការដ្ឋសភា មានក្ដីរន្ធត់យ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពកាលពីព្រលឹម ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

នៅក្នុងសារលិខិតចូលរួមមរណទុក្ខ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានវាយតម្លៃខ្ពស់បំផុតចំពោះវីរៈភាព និងគុណបំណាច់ដ៏ធំធេងរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាកុលធីតាខ្មែរដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លំាងកាយ និងកម្លំាង ចិត្តចូលរួមចំណែកយ៉ាងធំធេង ក្នុងសកម្មភាពអភិវឌ្ឍន៍ពុទ្ធចក្រ និងអាណាចក្រ ដើម្បីបម្រើសង្គមជាតិ មាតុភូមិ ប្រជាជន និងរាជរដ្ឋា- ភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ នាពេលកន្លងមក។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល និងថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា បានបួងសួងសូមវិញ្ញាក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានអញ្ជើញទៅកាន់សុគតិភពជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន