សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ណេង ប្រជុំពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11)
ឯកឧត្តម ហ៊ុន ណេង ប្រជុំពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11)
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (12/9/2019 12:34:38 AM )

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការទី៥ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្ក្រោះបឋម នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) បានដឹកនាំឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃអនុគណៈកម្មការទី៥ ប្រជុំដើម្បីពិនិត្យលើការងារ ត្រៀមរៀបចំផែនការការពារ ជូនដល់គណៈប្រតិភូ ដែលអញ្ជើញមកចូលរួម កិច្ចប្រជុំនេះនាពេល ខាងនេះ។

កិច្ចប្រជុំនេះធ្វើឡើង នៅរសៀលថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

សូមជម្រាបថា សភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនាចុងឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ មានគណៈប្រតិភូចំនួន ៥៣ ប្រទេសដែលនិងត្រូវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ៕