សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តយូណាន ប្រទេសចិន
ឯកឧត្តម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តយូណាន ប្រទេសចិន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/4/2019 8:06:43 PM )

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា និង សមាជិក សមាជិកានៃគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃខេត្តយូណាន ប្រទេសចិន ដឹកនាំដោយ ឯកឧត្តម  Zhang  Guohua អភិបាលរងខេត្តយូណាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបនាឱកាសនេះ គឺផ្តោតការពិភាក្សាសំខាន់លើការងារកសាងអាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប ពិសេសទាក់ទង ទៅនឹងផលប៉ះពាល់ និងការទូទាត់សំណង។

សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី គឺស្ថិតនៅក្នុងភូមិសាស្រ្តស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។

គម្រោងអាកាសយានដ្ឋានថ្មីនេះ គឺជាគម្រោងដ៏សំខាន់មួយរវាងចិន និងកម្ពុជា ហើយក៏ជាគម្រោងដ៏ធំរបស់ខេត្តយូណាន ដែលមានទុន វិនិយោគសរុប៨៥០លានដុល្លារសហរដ្ឋអាមេរិក។ អាកាសយានដ្ឋានថ្មីនៅក្នុងខេត្តសៀមរាបនេះ អាចទទួលភ្ញៀវជាតិ និងអន្តរជាតិ បានចំនួន៧លាននាក់ក្នុងមួយឆ្នាំៗ។ គម្រោងនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយវាបានឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនភ្ញៀវទេសចរណ៍បរទេស ដែលចូលមកទស្សនា ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន