សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាលើកកម្ពស់សមត្ថភាពមន្ត្រីលើជំនាញ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អគ្គលេខាធិការដ្ឋានរដ្ឋសភាលើកកម្ពស់សមត្ថភាពមន្ត្រីលើជំនាញ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/21/2019 10:26:47 PM )

ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាប្រធានក្រុម ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញបើកកិច្ចប្រជុំ ស្តីពីជំនាញការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជំនាញវិជ្ជាជីវៈ ពាក់ព័ន្ធ ជូនដល់មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន៨១នាក់ ក្នុងគោលដៅពង្រឹងពង្រីកចំណេះដឹងសមត្ថភាពបន្ថែម នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ។

ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា បានមានប្រសាសន៍ថា គោលការណ៍ណែនាំ ស្តីពីប្រព័ន្ធផែនការតាមដាន និងវាយតម្លៃ ដែលកម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំ សំដៅបង្កើនប្រសិទ្ធភាពអនុវត្តកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងជួយជំរុញឱ្យមានអភិបាលកិច្ចល្អ និងតម្លាភាព ក្នុងការគ្រប់គ្រងថវិកាជាតិ ពិសេស ការចំណាយ ដែលនឹងត្រូវកែលម្អការគ្រប់គ្រង និងគណនេយ្យភាព ឱ្យមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធានថវិកាទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមអគ្គលេខាធិការរង បានបានមានប្រសាសន៍លើកឡើងដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាគោលនយោ- បាយផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងថវិកា ជាប្រព័ន្ធផ្សារភ្ជាប់ការវិភាគថវិកាទៅនឹងសកម្មភាព ដែលជាតម្រូវការជាក់ស្តែង និងក្នុងក្របខ័ណ្ឌ កម្មវិធីច្បាស់លាស់ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពពិតប្រាកដ។ ឯកឧត្តមបន្តថា កម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រកបដោយមហិច្ឆតា និងប្រាកដនិយម គឺផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ កម្ពុជា ឆ្ពោះទៅឧត្តមានុវត្តអន្តរជាតិ ដោយបាននិងកំពុងកសាង ព្រមទាំងពង្រឹងសមាសធាតុស្នូលទាំង៤ គឺ កែលម្អប្រព័ន្ធក្របខ័ណ្ឌ គតិយុត្តិ យន្តការស្ថាប័ន និងធនធានមនុស្ស។

ឯកឧត្តម មិត្ត ការ៉េន បានបន្តថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា ជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីកំណែទម្រង់ ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋសភា។ ការផ្ដួចផ្ដើមបង្កើតប្រព័ន្ធនេះឡើង នឹងកែប្រែប្រតិបត្តិការហិរញ្ញវត្ថុដែលធ្វើដោយដៃ ទៅជាប្រតិបត្តិ- ការតាមប្រព័ន្ធអេឡិចត្រូនិច។ វត្ថុបំណងដ៏សំខាន់បំផុតនៃការបង្កើតប្រព័ន្ធ FMIS គឺដើម្បីគាំទ្រដល់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងធ្វើឲ្យកាន់តែប្រសើរឡើងនូវគណនេយ្យភាព ប្រសិទ្ធភាព និងការធ្វើទំនើបកម្ម នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងប្រទេស កម្ពុជា។

ឯកឧត្តមអគ្គលេខាធិការរងរដ្ឋសភា បានបញ្ជាក់ថា កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ មានបួនដំណាក់កាលគឺ: ១-ការបង្កើនភាព ជឿទុកចិត្តបាននៃថវិកា។  ២-ការកែលម្អគណនេយ្យភាពហិរញ្ញវត្ថុ។ ៣-ការកែលម្អការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ  និង ៤- ការបង្កើនគណនេយ្យភាពចំពោះសមិទ្ធកម្ម។ ចំណែកការអនុវត្តប្រព័ន្ធនេះ ក៏មានបួនចំណុចសំខាន់ៗដែរគឺ៖ ១.ជំរុញឲ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ។ ២.លើកកម្ពស់តម្លាភាពនិងគណនេយ្យភាព។៣.ផលិតរបាយការណ៍បានត្រឹមត្រូវទាន់ពេលវេលា និងមានលក្ខណៈ គ្រប់ជ្រុងជ្រោយ។ ៤.ផ្តល់លទ្ធភាពដល់ថ្នាក់ដឹកនាំ ក្នុងការប្រើប្រាស់របាយការណ៍ទាន់ពេលវេលា និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើសេចក្តីសម្រេចចិត្ត និងរៀបចំផែនការបន្ទាប់។

សូមជម្រាបថា ផ្អែកលើគោលការណ៍ខាងលើនេះ រដ្ឋសភាក៏គ្រោងនឹងរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយ ដើម្បីប្រមូលធាតុចូល និដាក់ ទិសដៅបន្តអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវាយតម្លៃពីគុណភាពបណ្តុះបណ្តាលមន្ត្រី នៅខែធ្នូ ឆ្នាំ២០១៩ ខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន