សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្រ្តីបម្រើការងារ រៀបចំកិច្ចប្រជុំ ASEP សិក្សាស្វែងយល់បន្ថែមពីខ្លឹមសារ ASEP និង ASEM
មន្រ្តីបម្រើការងារ រៀបចំកិច្ចប្រជុំ ASEP សិក្សាស្វែងយល់បន្ថែមពីខ្លឹមសារ ASEP និង ASEM
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/18/2019 7:42:52 PM )

ដើម្បីអោយការត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ ២០២០ អោយទទួលបានជោគជ័យ ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានដឹកនាំប្រជុំពង្រឹងការអនុវត្តការងារ និងធ្វើការផ្សព្វផ្សាយបន្ថែមពីប្រវត្តិ និងដំណើរការកិច្ចប្រជុំ កំពូល អាស៊ី-អឺរ៉ុប ដែលហៅកាត់ថា (ASEM) និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលហៅកាត់ថា (ASEP) ដល់ក្រុមការងារទទួល បន្ទុក ក្រុមការងារទី២ ក្រុមការងារឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច និងក្រុមការងារសារព័ត៌មាន ផ្សព្វផ្សាយ និងICT។ កិច្ចប្រជុំ ត្រៀមនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

សូមជម្រាបថា ការទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP) មានឈ្មោះជាភាសាអង់គ្លេស “Asia-Europe Parliamentary Partnership Meeting” គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២០នេះ ផងដែរ។

អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាផ្នែកសំខាន់មួយ នៅក្នុងការត្រៀមរៀបចំ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដោយនៅក្នុងនោះ មានដូចជា ផ្នែកទំនាក់ទំនងអន្តរជាតិ ពិធីការ ព័ត៌មាន និងការ ផ្សព្វផ្សាយ ជាដើម។

នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ ក្រៅពីបានផ្សព្វផ្សាយពីខ្លឹមសារASEP និងASEM ហើយនោះ ឯកឧត្តម ព្រហ្ម វិរៈ បានពិនិត្យមើល លទ្ធផលការងារ ដែលបានអនុវត្ត និងទិសដៅការងារបន្ត តាមប្រតិទិនការងារ ដែលបានដាក់ចេញរួមមកហើយនោះផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន