សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ប្រារព្ធពិធីបុណ្យភ្ជុំធំនៅវត្តថ្កូវ ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតសម្តេចផ្ទាល់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ប្រារព្ធពិធីបុណ្យភ្ជុំធំនៅវត្តថ្កូវ ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតសម្តេចផ្ទាល់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/28/2019 6:09:51 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យភ្ជុំធំ នៅវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតផ្ទាល់របស់សម្តេច នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

ពិធីនេះបានប្រារព្ធធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយមានពិធីរាប់បាត្រ ប្រគេនចង្ហាន់ ទេយ្យទាន ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនា និងបានបួងសួង សូមអោយអស់លោកទាំងនោះ បានទៅកាន់បរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះ សម្តេច និងលោកជំទាវ បានប្រគេនបច័្ចយសម្រាក់កសាងសមិទ្ធផលនានាក្នុងវត្ត និងបានជូនថវិកា ក្រណាត់សដល់ ចាស់ព្រឹទ្ធចារ្យ លោកយាយ លោកតា ព្រមទាំងពុទ្ធបរិស័ទជាច្រើនទៀត។ សម្តេចប្រធានរដ្ឋសភា បានបួងសួងសូមឲ្យជាតិខ្មែរទាំងមូល បានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍។

សូមបញ្ជាក់ថា វត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាវត្តដែលមានវ័យចំណាស់មួយ ក្នុងស្រុកកំណើតរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ទាល់តែម្តង។ ដោយមានការយកចិត្តទុកដាក់ពីសម្តេច និងលោកជំទាវ ទីវត្តអារាមទាំងមូលមានការរីកចម្រើនយ៉ាងខ្លាំង មានសមិទ្ធផលគ្រប់គ្រាន់ ក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ជាស្រែបុណ្យសម្រាប់ ប្រជាពុទ្ធបរិស័ទ គោរពប្រតិបត្តិ ធ្វើបុណ្យទានតាមគន្លងព្រះពុទ្ធសាសនា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន