សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាពេញចិត្តនិងគាំទ្រចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងឡាវ
សម្តេចប្រធានរដ្ឋសភាពេញចិត្តនិងគាំទ្រចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងឡាវ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/12/2019 5:57:37 AM )

ក្នុងឱកាសទទួលជួបសវនាការជាមួយ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តែងនូវ ការគាំទ្រចំពោះលទ្ធផល នៃកិច្ចពិភាក្សាទ្វេភាគី រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទំាងពីរកម្ពុជានិងឡាវ នាព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ក្នុងការពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍ទំាងសងខាង។

ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងជំនួបជាមួយសម្តេចប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថា នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រឹកមិញនេះ ឯកឧត្តមបណ្ឌិត និងសម្តេចនាយក រដ្ឋមន្រ្តី បានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងជាព្រពៃណី រវាងប្រទេសទំាងពីរឲ្យកាន់តែ រឹងមាំឡើង។ ប្រមុខដឹកនាំរដ្ឋាភិបាលឡាវ បានលើកឡើងថា កម្ពុជា និងឡាវ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងពង្រីកវិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច ថាមពលអគ្គិសនី អប់រំ បរិស្ថាន ទេសចរណ៍ និងវប្បធម៌ជាដើម។

ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត បានលើកឡើងថា នាយករដ្ឋមន្រ្តីប្រទេសទំាងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ក្នុងការ លើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យរឹងមាំឡើង ក្នុងន័យ “ភាពជាដៃគូគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង”។ នាយករដ្ឋមន្រ្តីឡាវ បានកោតសរសើរពីការរីកចម្រើនរបស់កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ដែលរីកចម្រើនខាងវិស័យ ឧស្សាហកម្ម និងសំណង់ បានធ្វើឲ្យកម្ពុជាទិញថាមពលអគ្គិសនីពីប្រទេសឡាវ។ ចាប់ពីពេលនេះ ទៅដល់ឆ្នាំ២០៣០ ប្រទេសឡាវលក់ ថាមពលអគ្គិសនីឱ្យកម្ពុជា ក្នុងទំហំប្រមាណ៦០០០មេហ្គាវ៉ាត់។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចថា នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ បានប្តេជ្ញា ចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហានៅសេសសល់ ពិសេសបញ្ហាព្រំដែន ហើយខិតខំជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេស ទំាងពីរឲ្យកាន់តែរីកចម្រើនឡើង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីរីករាយយ៉ាងក្រៃលែង ដោយបានឃើញវឌ្ឍនភាព នៃទំនាក់ទំនងមិត្តភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទំាងពីរ កម្ពុជា-ឡាវ មានការរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះ បាននំាមក នូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរវាងប្រជាជាតិប្រទេសទាំងពីរ។

សម្តេចប្រធាន បានកោតសរសើរ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃប្រទេសទំាងពីរ កម្ពុជា-ឡាវ ក្នុងការបោះ បង្គោលព្រំដែនកំណត់ខ័ណ្ឌសីមាសម្រេចបានលទ្ធផល៨៦%។ ខ្ញុំសូមលើកទឹកចិត្តរដ្ឋាភិបាលទំាងពីរ បន្តពិភាក្សាដោះស្រាយបញ្ហា ដែលនៅសេសសល់ ក្នុងស្មារតីមិត្តភាពស្មោះត្រង់ ជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីប្រែក្លាយជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ទុកសម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានជម្រាប ឯកឧត្តមនាយករដ្ឋមន្រ្តីពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋសភា ប្រទេសទំាងពីរផងដែរ។ រដ្ឋសភាកម្ពុជា និងឡាវ បានផ្លាស់ប្តូរពិសោធន៍គ្នាជាបន្តបន្ទាប់នៅគ្រប់កម្រិត។ ជាពិសេសរដ្ឋសភាប្រទេស ទំាងពីរ បានគំាទ្រគ្នាទៅវិញទៅមកលើលើឆាកអន្តរជាតិ តាមរយៈវេទិកាអន្តរសភានានា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន