និស្សិតមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ធ្វេីទស្សនកិច្ចស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា __ អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការរដ្ឋានរដ្ឋសភា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ __ អគ្គាធិការដ្ឋានរដ្ឋសភា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ជំរុញនាយកដ្ឋានព័ត៌មាន ផលិតនិងផ្សព្វផ្សាយព័ត៌មាន ដែលជាលទ្ធផលការងារ របស់រដ្ឋសភា ជូនដល់សាធារណជន __ ឯកឧត្តមជាម ប៉េអា បានមានប្រសាសន៍ថា ការដាំដើមឈើប្រណិតទាំងអស់គ្នា ជាការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៃភពផែនដី និងបង្កើនតំលៃសេដ្ឋកិច្ចបៃតងខ្ពស់ ប្រកបដោយសាកសិទ្ធបំផុត __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់យាងនិវត្តន៍ពី ការបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាមានិតចិន __ ឯកឧត្តម សរ ចំរុង បានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ លើប្រធានបទ “បទពិសោធន៍ការងារ តួនាទី-ភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា” ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ៕

Home » គណៈកម្មការទី៣ » សកម្មភាព » គណៈកម្មការទី៣នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យផែនការ វិនិយោគ និងធនធានទឹក នៅខេត្តពោធិ៍សាត់
គណៈកម្មការទី៣នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យផែនការ វិនិយោគ និងធនធានទឹក នៅខេត្តពោធិ៍សាត់
Prepaired By: NA1472 ​ Date: (3/7/2019 1:35:41 AM )

គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសលើការងារធ្វើផែនការវិនិយោគ និងធនធានទឹក។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ជម្រាបគណៈប្រតិភូរដ្ឋសភាពីស្ថានភាពទូទៅ និងសភាពការណ៍ ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជាការងាររៀបចំផែនការ វិនិយោគ និងធនធានទឹកនៅក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ទៀតថា នៅក្នុងឆ្នាំ២០១៨កន្លងមក លើការងារធ្វើផែនការ ខេត្តបានចុះប្រមូលទិន្នន័យផលិតផលក្នុងស្រុក សរុបGDP ប្រចាំឆ្នាំ ប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃទំនិញនៅលើទីផ្សារក្នុងក្រុង ស្រុក ភូមិ ឃុំ ជាប្រចាំ និងបានប្រមូលទិន្នន័យអត្តសញ្ញាណកម្មគ្រួសារ ក្រីក្រគ្រប់ភូមិ។ ខេត្តក៏បានធ្វើការវិភាគទិន្នន័យ ចងក្រងសៀវភៅឯកសារព័ត៌មាន សៀវភៅព័ត៌មានពិន្ទុតាមវិស័យ និងបានសម្របសម្រួល បច្ចេកទេសស្តីពីការរៀបចំគម្រោងសកម្មភាពអាទិភាពឃុំ សង្កាត់ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល​ ឃុំ សង្កាត់ ព្រមទាំងបានធ្វើការ បញ្ចូលទិន្នន័យគម្រោងសកម្មភាពអាទិភាពឃុំ សង្កាត់ក្នុងប្រព័ន្ធបច្ចេកវិទ្យាតាមរយៈកម្មវិធីគ្រប់គ្រងគម្រោងថ្នាក់ក្រោមជាតិផងដែរ។

ចំពោះវិស័យវិនិយោគវិញ ឯកឧត្តមអភិបាលខេត្តបានបន្តថា នៅក្នុងខេត្តមានដីសម្បទានសេដ្ឋកិច្ចសម្រាប់ដំណាំកសិ-ឧស្សាហ៍កម្ម ដោយ​មាន ក្រុមហ៊ុនចំនួន៣បានធ្វើវិនិយោគ  មានដូចជា ក្រុមហ៊ុនអភិវឌ្ឍន៍រតនាវិសាល ក្រុមហ៊ុនភាពីមិច និងក្រុមហ៊ុនអឹមឌីអេសMDS ដោយក្រុមហ៊ុនទាំង៣ បានវិនិយោគលើផ្ទៃដីសរុបមានចំនួន ១១១,៦៧៦ ហិកតា ដើម្បីដាំដំណាំដំឡូមី ស្រូវ ស្វាយ កៅស៊ូ ម្រេច និងដំណាំកសិ-ឧស្សាហ៍កម្ម។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា សម្រាប់វិស័យធនធានទឹកវិញ ខេត្តបានស្តារ និងជួសជុលប្រព័ន្ធធារាសាស្ត្រមានដូចជា ស្តារប្រឡាយមេ ជួសជុលប្រឡាយរង ជួសជុលទំនប់គ្រួសក្រហម សាងសង់សំណង់លូទឹក សាងសង់សំណង់ទ្វារទឹក សរុបទាំងអស់មាន ១៤កន្លែង ស្មើ ៧៣៣២ ម។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា ទន្ទឹមនឹងលទ្ធផលសម្រេចបានទាំងអស់នេះ ខេត្តក៏បានជួបនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវខិតខំ ដោះស្រាយជាបន្តទៀតដែរ ដើម្បីរួមចំណែកក្នុងការសម្រេចតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល កម្ពុជា សំដៅលើកកម្ពស់កិច្ចអភិវឌ្ឍខេត្តឲ្យបានកាន់តែរីកចម្រើនថែមទៀត។

ក្រោយពីបានស្តាប់ការរាយការណ៍របស់ឯកឧត្តមអភិបាលខេត្តរួចមក ឯកឧត្តម ជា វ៉ាន់ដេត បានកោតសរសើរ ដោយបានវាយតម្លៃខ្ពស់ដល់ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យខេត្តពោធិ៍សាត់មានការរីកចម្រើន ដោយបានលើកស្ទួយកម្រិតជីវភាពរបស់ ប្រជាពលរដ្ឋក្នុងខេត្តបានកាន់តែប្រសើរឡើង។

បន្ទាប់មក នៅក្នុងថ្ងៃដដែលនោះដែរ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ក៏បានបន្តដំណើរចុះពិនិត្យសត្តឃាតដ្ឋាន ក្នុងទីរួមខេត្តពោធិ៍សាត់។ ចុះពិនិត្យទីតាំងចាក់សំរាម។ ចុះពិនិត្សសិក្សាស្វែងយល់ផ្លូវអភិវឌ្ឍន៍ជនបទ នៅឃុំចំការអូរ ស្រុកបាកាន និងចុះពិនិត្យកសិដ្ឋានគំរូ ចំការបន្លែ នៅឃុំត្រពាំងជង ស្រុកបាកាន។ ក្នុងឱកាសនោះដែរ ឯកឧត្តម ជា វ៉ាន់ដេត បានជូនថវិកាចំនួន២លានរៀល ដល់កសិដ្ឋានគំរូសម្រាប់ជីកអណ្តូង ដើម្បីបម្រើដល់កសិដ្ឋានទាំងមូល៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន