Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ប្រជុំពិនិត្យ សិក្សា និងផ្តល់យោបល់ទៅលេីសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ និងកិច្ចព្រមព្រៀងរវាងកម្ពុជាជាមួយឡាវ ហ្វីលីពីន សិង្ហបុរី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា
ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ប្រជុំពិនិត្យ សិក្សា និងផ្តល់យោបល់ទៅលេីសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ និងកិច្ចព្រមព្រៀងរវាងកម្ពុជាជាមួយឡាវ ហ្វីលីពីន សិង្ហបុរី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា
Prepaired By: NA0989 ​ Date: (11/2/2025 6:07:25 PM )

ឯកឧត្តម ឡេង​ ប៉េងឡុង អគ្គលេខាធិការរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា នាព្រឹកថ្ងៃទី ៣១ ខែតុលាឆ្នាំ២០២៥បានអញ្ជេីញ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ដេីម្បីពិនិត្យសិក្សា និងផ្តល់យោបល់ទៅលេីសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

កិច្ចប្រជុំក៏បានពិនិត្យ និងផ្តល់យោបល់ទៅលេីសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ ព្រមទាំងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ និងពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល៕