Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ខេង សំវ៉ាដា ចូលរួមកិច្ចប្រជុំពាក់ព័ន្ធចំនួនពីរ នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ ក្នុងថ្ងៃទី២២តុលានេះ
លោកជំទាវ ខេង សំវ៉ាដា ចូលរួមកិច្ចប្រជុំពាក់ព័ន្ធចំនួនពីរ នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ ក្នុងថ្ងៃទី២២តុលានេះ
Prepaired By: NA0989 ​ Date: (10/23/2025 1:06:38 AM )

លោកជំទាវ ខេង សំវ៉ាដា អនុប្រធាន គណៈកម្មការការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និង ទេស ចរណ៍ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញអម ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ ចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (151st IPU Assembly)។ 

នារសៀលថ្ងៃទីដដែល លោកជំទាវ ក៏បានបានអញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មាការអចិន្ត្រៃយ៍ស្ដីពីកិច្ចការអង្គការសហប្រជាជាតិ នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (IPU 151 Assembly) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយបានពិភាក្សាលើប្រធានបទ “ការកែសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយមហិច្ឆតា និងគោលដៅវែងឆ្ងាយ” ទៀត៕