ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) និងជាប្រធានក្រុមសភាកម្ពុជានិយាយភាសាបារាំង The Assemblée Parlementaire de la Francophonie (APF) នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នៅសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងប្រធានបទទី២ស្ដីពី «ការគាំទ្រការអភិវឌ្ឍ៖ មុខងារបន្ថែមរបស់សមាជិកសភា និងប្រជាពលរដ្ឋនៅតាមប្រទេស» ដោយផ្តោតលើការ ចែករំលែកបទពិសោធន៍ និងការអនុវត្តជាក់ស្តែងរបស់សភាកម្ពុជា ដោយបង្ហាញពីបទពិសោធន៍របស់សមាជិកសភាកម្ពុជា ក្នុងនាមជាតំណាងប្រជាពលរដ្ឋ ។
ប្រធានបទដែលសមាជិករដ្ឋសភាកម្ពុជា បានចែករំលែក រួនមាន៖
• ការស្នើសុំ ពិភាក្សា និងអនុម័តច្បាប់ដែលទាក់ទងនឹងបញ្ហាសង្គម សេដ្ឋកិច្ច និងនយោបាយស
• ការបង្ហាញកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ
• ការត្រួតពិនិត្យសកម្មភាពរបស់រាជរដ្ឋាភិបាល តាមរយៈការចោទសួររដ្ឋមន្ត្រី
• ការអនុម័តលើសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
• ការចូលរួមក្នុងការបង្កើតច្បាប់ និងជម្រុញគោលនយោបាយដែលឆ្លើយតបនឹងតម្រូវការសង្គម
• ការអនុវត្តសកម្មភាពជាប្រចាំ ដើម្បីផ្ដល់ជំនួយ និងសេវាដល់ម្ចាស់ឆ្នោត
• ការធានា និងការពារសិទ្ធិប្រជាពលរដ្ឋ តាមរយៈសមាជិកសភា និងសមាជិករាជរដ្ឋាភិបាល ៕





