Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យផែនការសកម្មភាពត្រៀមចុះបំពេញបេសកកម្មនៅខេត្តកោះកុង និងខេត្តព្រះសីហនុ
គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យផែនការសកម្មភាពត្រៀមចុះបំពេញបេសកកម្មនៅខេត្តកោះកុង និងខេត្តព្រះសីហនុ
Prepaired By: NA0989 ​ Date: (10/23/2025 1:00:11 AM )

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យផែនការសកម្មភាព ដែលគណៈកម្មការត្រៀមចុះបំពេញបេសកកម្មនៅបណ្ដាខេត្តភាគនិរតី មានខេត្តកោះកុង និងខេត្តព្រះសីហនុ ក្នុងគោលបំណងសិក្សាស្វែងយល់ លើវិស័យយុត្តិធម៌ ដែលជាមុខការរបស់គណៈកម្មការទទួលខុសត្រូវ។