ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា និងជានាយកខុទ្ទកាល័យឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងឯកឧត្តម សន សារ៉ាណា សមាជិក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥)នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅវិមានរដ្ឋសភា ជាមួយក្រុមការងារដែលមានភារកិច្ចទៅបម្រើការងារជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដែលនឹងត្រូវទៅចូលរួមសន្និសីទ សភាអន្តរជាតិឧទ្ទិសខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាពក្នុងការកសាងឯកសារ ពិធីការ និងការងារព័ត៌មាន ពិសេសការទំនាក់ទំនងជាមួយម្ចាស់ផ្ទះរៀបចំសន្និសីទសភាអន្តរជាតិ ធ្វើយ៉ាងណាឱ្យការចូលរួមរបស់គណៈប្រតិភូក្នុងសន្និសីទសភាអន្តរជាតិឧទ្ទិសខួបលើកទី៣០នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់នេះ ដំណើរទៅដោយរលូន ទទួលបានជោគជ័យ នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិ។
សូមបញ្ជាក់ថា សន្និសីទសភាអន្តរជាតិឧទ្ទិសខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងប្រារព្ធឡើងពីថ្ងៃ២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅប្រទេស អាស៊ែបៃហ្សង់៕
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលនឹងត្រូវចូលរួមសន្និសីទសភាអន្តរជាតិឧទ្ទិសខួបលើកទី ៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ដឹកនាំដោយឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕










