Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កុល ធារិន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារនិងលើកទិសដៅបន្តរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍
លោកជំទាវ កុល ធារិន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារនិងលើកទិសដៅបន្តរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍
Prepaired By: NA0336 ​ Date: (10/22/2025 7:46:19 PM )

លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម រួមជាមួយ លោកជំទាវ ខុង ស៊ុនអេង ទីប្រឹក្សារដ្ឋសភា លោកជំទាវ ស្រី គឺមឆយ ទីប្រឹក្សារដ្ឋសភា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៥ និងទិសដៅបន្តរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ដឹកនាំដោយ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធាន កិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នៅសាលតូចសាលាខេត្តកំពង់ចាម។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារ លោកជំទាវ កុល ធារិន និងក្រុមការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានអញ្ជើញចុះសួរ សុខទុក្ខ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តដែលកំពុងសម្រាក ព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម៕