លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំ គណៈកម្មាធិការកណ្ដាលសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាមួយថ្នាក់ដឹកនាំសមាគមនារីក្រសួង ស្ថាប័ន រាជធានី ខេត្ត តាមរយ:ប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅសាលតូចសាលាខេត្តកំពង់ចាម។
នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ពលរដ្ឋខ្មែរទាំងអស់គ្នា ពិសេស រាល់សកម្មភាពរបស់ស្រ្តី ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ដែលជាផលិតក្នុងស្រុក បញ្ឈប់ការប្រើប្រាស់ទំនិញថៃ ដើម្បីស្ថិរភាព និងវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាពផង និងជាការប្រុងប្រយ័ត្នចំពោះទង្វើអគតិដោយការប្រើប្រាស់សារជាតិបំផ្លាញសុខភាពផង។



