លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា nOព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មាការអចិន្ត្រៃយ៍ស្ដីពីកិច្ចការអង្គការសហប្រជាជាតិ នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (IPU 151 Assembly) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អង្គប្រជុំបានពិភាក្សាលើការជ្រើសរើសអគ្គលេខាធិការអាណត្តិថ្មី នៃអង្គការសហប្រជាជាតិ ។ កិច្ចប្រជុំបានលើកឡើងជាច្រើនក្នុងការគាំទ្រ ឱ្យមានការជ្រើសរើសបេក្ខភាពជាស្រ្តី។
ជាមួយគ្នានេះ លោកជំទាវ ខេង សំរ៉ាដា ក៏បានចូលរួមថ្លែងសុន្ទរកថាលើប្រធានបទ "កិច្ចពិភាក្សា៖ ការកែសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយមហិច្ឆតា និងគោលដៅវែងឆ្ងាយ" ផងដែរ៕



