Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា និងអគ្គលេខាធិការដ្ឋានក្រសួងធម្មកានិងសាសនា ជួបប្រជុំពិនិត្យលើការកែសម្រួលរបងរវាងស្ថាប័នទាំងពីរ ដើម្បីធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំ
អគ្គលេខាធិការដ្ឋានរដ្ឋសភា និងអគ្គលេខាធិការដ្ឋានក្រសួងធម្មកានិងសាសនា ជួបប្រជុំពិនិត្យលើការកែសម្រួលរបងរវាងស្ថាប័នទាំងពីរ ដើម្បីធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំ
Prepaired By: NA0989 ​ Date: (10/9/2025 8:25:41 PM )

វិមានរដ្ឋសភា៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឃួន ដាវីត អគ្គលេខាធិការរងរដ្ឋសភា និងអគ្គលេខាធិការដ្ឋានក្រសួងធម្មការ និងសាសនា ដឹកនាំដោយ ឯកឧត្តម អ៊ុយ វិសាល រដ្ឋលេខាធិការក្រសួងធម្មកា និងសាសនា បានជួបប្រជុំគ្នាលើកទី១ ដើម្បីធ្វើការពិនិត្យទៅលើការសម្រួលរបងរវាងស្ថាប័នទាំងពីរ។ 

កិច្ចប្រជុំនេះ ធ្វើឡើងតាមសំណើររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីធ្វើការពិនិត្យកែសម្រួលរបងវរវាងស្ថាប័នទាំងពីរ ឱ្យទៅជាទម្រង់តែមួយ និងធានាដល់សុវត្ថិភាពថ្នាក់ដឹនាំ។

ឯកឧត្តម ឃួន ដាវីត បានជម្រាបជូនថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រសួងធម្មកា និងសាសនា បានជ្រាបថា ដោយពិនិត្យឃើញថា របងវិមានរដ្ឋសភា ប៉ែកខាងជើងជាបនឹងរបងរបស់ក្រសួងធម្មកា និងសាសនា ប៉ែកខាងត្បួង មិនមានលក្ខណៈស្តង់ដា និងមិនធានាដល់សុវត្ថិភាពជូនថ្នាក់ដឹកនាំ ជាពិសេសនៅពេលមានសម័យប្រជុំរដ្ឋសភាម្តងៗ ទើបអគ្គលេខាធិការដ្ឋារដ្ឋសភា ស្នើសុំការសហកាពីអគ្គលេខាធិការដ្ឋានក្រសួងធម្មកា និងសាសនា ដើម្បីកែសម្រួលរបងរវាងស្ថាប័នទាំងពីដែលជាប់គ្នា ឱ្យខ្ពស់ជាងមុន ដើម្បីធានាដល់សុវត្ថិភាពថ្នាក់ដឹកនាំ និងក្នុងទម្រង់តែមួយ។ 

ជាការឆ្លើយតប ឯកឧត្តម អ៊ុយ វិសាល បានជម្រាបជូនថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ថា ពាក់ព័ន្ធនឹងសំណើររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីធ្វើការកែសម្រួលរបងរវាងស្ថាប័នទំាងពីដែលជាប់គ្នា ជាគោលការណ៍ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មកា និងសាសនា បានឯកភាពរួចហើយ។ ដោយឡែកចំពោះការចំណាយក្រសួងធម្មកា និងសាសនា ស្នើសុំដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចំណាយទំាងស្រុងលើការកែសម្រួលរបងនេះ។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុយ វិសាល ក៏បានស្នើសុំគំរូប្លង់របងដែលត្រូវកែសម្រួល ដើម្បីយកមកពិនិត្យ និងឆ្លងយោបល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មកា និងសាសនា ហើយអគ្គលេខាធិការដ្ឋានក្រសួងធម្មកា និងសាសនា នឹងចាត់តាំងក្រុមការងារដើម្បីសហការជាមួយក្រុមការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីធ្វើកិច្ចការងារនេះ។

អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម ឃួន ដាវីត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មកា និងសាសនា ដែលបានឯកភាពជាគោលការណ៍តាមសំណើរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា លើការកែសម្រួលរបងនេះ និងក្រុមការងារអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងបញ្ជូនគំរូប្លង់ជូនទៅអគ្គលេខាធិការដ្ឋានក្រសួងធម្មកា និងសាសនា ដើម្បីធ្វើការពិនិត្យរួមគ្នា។ ដោយឡែកចំពោះការចំណាយទៅលើការកែសម្រួលរបងនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងទទួលរាប់រងលើការចំណាយទាំងស្រុង ព្រមទាំងស្នើសុំទៅលើអគ្គលេខាធិការដ្ឋានក្រសួងធម្មកា និងសាសនា ចូលរួមសហការលើការងារឱ្យទទួលបានជោគជ័យ៕