ពិធីបើកជាផ្លូវការសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាមួយការចែករំលែកបទពិសោធពិសេស និងកម្រ ពីការស្វែងរកសន្តិភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍនៅកម្ពុជាដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ __ លទ្ធផលនៃកិច្ចប្រជុំគណៈប្រចាំការ IPTP ដើម្បីរៀបចំ របៀបវារៈការងារ សម្រាប់ដំណើរការ សម័យប្រជុំ ពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព __ សារលិខិតអបអរសាទរ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ផ្ញើសារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំសម័យប្រជុំអង្គលើកទី១ នៃសម័យប្រជុំពេញអង្គ IPTPលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំសម័យប្រជុំអង្គលើកទី១ នៃសម័យប្រជុំពេញអង្គ IPTPលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ
Prepaired By: NA002 ​ Date: (11/24/2024 2:06:58 AM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ បានអញ្ជើញដឹកនាំ សម័យប្រជុំពេញអង្គវគ្គទី១ ក្រោមប្រធានបទ ការជំរុញនិម្មាបនកម្មសកលដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱនៈ សហថាមពលរបស់រដ្ឋាភិបាល សភា និងសង្គមស៊ីវិល។

កិច្ចប្រជុំនេះ មានឯកឧត្តម Ahmed Mohamed Aljiarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (GCTP) ជាសហប្រធានដឹកនាំកិច្ចប្រជុំ។

កិច្ចប្រជុំសំខាន់នេះ មានការថ្លែងសន្ទរកថាគន្លឹះពីប្រធានរដ្ឋសភានិងថ្នាក់ដឹកនាំអង្គការ វេទិកាអន្តរជាតិជាច្រើន មានដូចជា ឯកឧត្តម Dev Raj Ghimire ប្រធានរដ្ឋសភានេប៉ាល់ លោកជំទាវ Cemira Sacramento ប្រធានរដ្ឋសភាសៅតូម៉េ និងព្រីនស៊ីប ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ឯកឧត្តម Andres Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) និងលោកជំទាវ Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការ AIPA ជាដើម។