ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ឆ្នាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ និងសូមឲ្យសម្តេច ព្រមទាំងគ្រួសារ បានសមប្រកបនូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីសម្រេចបានជោគជ័យនូវបេសកកម្ម ដ៏ធំធេងបន្ថែមទៀតក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ជានីតិរដ្ឋ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សពេញបរិបូរណ៍ប្រកបដោយកិត្យានុភាពទាំងក្នុងប្រទេសនិងលើឆាកអន្តរជាតិ។