នាព្រឹក ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សុី ហុងឆាយ ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេស បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងចែករំលែកបទពិសោធគ្នាទៅវិញទៅមកពាក់ព័ន្ធការកសាងថវិកា ក៏ដូចជាការគ្រប់គ្រងបំណុលផងដែរ ។