សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ __ សន្និសីទប្រចាំឆ្នាំនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន​និងកាអភិវឌ្ឍ (AFPPD) បានអនុម័ត​សេចក្តីថ្លែងការណ៍​ទីក្រុងបាលី ដើម្បីឆ្លើយតបទៅនឹងបញ្ហាស្រ្តី យុវជន និង​មនុស្សចាស់ ក្នុងបរិបទICPD30 __ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ __ សារលិខិតជូន ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន សាធារណរដ្ឋប្រជាមានិតចិន __ ព័ត៌មានវីដេអូ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា __ អូស្រ្តាលី នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជនកម្ពុជា-អូស្រ្តាលី ដើម្បីឆ្លើយតបទៅនឹងក្តីប្រាថ្នារបស់ប្រជាជន ការពារ​សុខសន្តិភាព និងការអភិវឌ្ឍ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យ ឯកឧត្តម Derek Yip ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាមហាកំផែងនៃប្រទេសចិន
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាមហាកំផែងនៃប្រទេសចិន
Prepaired By: NA002 ​ Date: (9/23/2024 1:30:09 AM )
បន្ទាប់ពីអញ្ជើញដល់សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនាមហាកំផែង ដែលជាកន្លែងប្រវត្តិសាស្ត្រដ៏ល្បី របស់ប្រទេសចិន និងជាបេតិកភណ្ឌពិភពលោកមួយ ដែលបានទាក់ទាញអ្នកទេសចររាប់សិបលាននាក់មកទស្សនាក្នុងមួយឆ្នាំៗ។
 
ដំណើរទស្សនកិច្ច គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅមហាកំផែងចិន នៅក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងអរិយធម៌ដ៍ចំណាស់ សប្បូរបែបនិងយូរលុង ប្រទេសទាំងពីរ និងក៍ជាការភ្ជាប់ទំនាក់ទងប្រជាជននិងប្រជាជន ដែលជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការទំាងវិស័យការទូតសភា ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើម។ ឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលរដ្ឋាភិបាលប្រទេសទំាងពីរ បានដាក់ចេញក្នុងផែនការកសាង សហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
 
មហាកំផែងចិន បានសាងសង់នៅដើមសតវត្សរ៍ទី៣ មុនគ.ស មានប្រវែងសរុប ២១,១៩៦ គីឡូម៉ែត្រ មានទទឹងប្រែប្រួលតាមផ្នែកនីមួយៗ ចន្លោះពី ៤ ទៅ៩ ម៉ែត្រ។ មហាកំផែង បានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ១៩៨៧។
 
សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៥ថ្ ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
 
នៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះ សម្តេចរដ្ឋសភាធិការធិបតី នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ចាវ ឡឺជី ហើយបន្ទាប់មក ប្រធានរដ្ឋសភា ប្រទេសទំាងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ និងធ្វើជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់ គ្នារ វាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជានិងចិន ផងដែរ ៕