លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព និងមូលនិធិ Washington Times
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព និងមូលនិធិ Washington Times
Prepaired By: NA002 ​ Date: (9/5/2024 10:50:22 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សា ការងារជាមួយ ប្រតិភូសមាគម អន្ដរជាតិនៃសមាជិកសភា ដើម្បីសន្ដិភាព (International Association of Parliamentarians for Peace-IAPP) និងមូលនិធិ Washington Times ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles Yang ប្រធានកិតិ្តយសសមាគមអន្ដរជាតិ នៃសមាជិកសភាដើម្បីសន្ដិភាព នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូ បានអញ្ជើញមកចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់ជាមួយសភាកម្ពុជា លើខ្លឹមសារធម្មនុញ្ញសន្តិភាព (Peace Charter) ដែលជា ឯកសារស្នូលសម្រាប់សម័យប្រជុំពេញអង្គ (IPTP) លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៤នេះ។
 
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះវត្តមាន ឯកឧត្តមទំាងអស់ដែលជាសកម្មជន ស្វែងរកសន្តិភាព មកពីបណ្តាប្រទេសជាច្រើន ដូចជា សាធារណរដ្ឋកូរ៉េ អាមេរិក ឥណ្ឌា ជាដើមនោះ បានអញ្ជើញមកដល់កម្ពុជានាឱកាសនេះ ដើម្បីផ្លាស់ប្តូរយោបល់ជាធាតុចូលដ៏សំខាន់ ទៅលើការកសាងធម្មនុញ្ញសន្តិភាព ដែលជាឯកសារសំខាន់មួយនៅក្នុងការកសាងការពារសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយចីរភាព ជូនប្រជាជន ទូទំាងសកលលោក ស្របពេលដែលស្ថានការណ៍ពិភពលោកកំពុងរងនូវភាពផុយស្រួយ មានហានិភ័យខ្ពស់ និងសណ្តាប់ធ្នាប់សកលធ្លាក់ចុះនោះ។
 
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្រាប់កម្ពុជាសន្តិភាពពិតជាមានតម្លៃធំធេងណាស់។ សន្តិភាពនៅកម្ពុជាបានមកដោយលំបាក ក្រោយពីប្រទេសជាតិ បានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ និងរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យសង្គមជាតិបែកបាក់ខ្ទេចខ្ទីស្ទើរគ្មានសល់ ហើយសម្តេចតេជោ ហ៊ុន សែន ជាតួអង្គនាំសន្តិភាពជូនប្រទេសជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ នយោបាយឈ្នះ-ឈ្នះ កម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ និងទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់ឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
 
សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គទេសក៍សន្តិភាព ដែលធ្លាប់ទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ កាលពីឆ្នាំ២០២២។ សន្តិភាពនៅកម្ពុជា បានកំពុងថែរក្សាការពារបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា ជាឥស្សរជនបន្តវេនពីសម្តេចតេជោ ហ៊ុន សែន តាមរយៈការបោះឆ្នោត ដែលមានពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ក្នុងនោះជាង៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសបន្តទៀត។
 
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការផ្លាស់ប្តូរការដឹកនាំនៅកម្ពុជាពីឥស្សរជនជំនាន់មុនមកឥស្សរជនបន្តវេន ប្រកបដោយសក្តានុពល ពោរពេញដោយសមត្ថភាព គឺជាការផ្លាស់ប្តូរដោយសន្តិវិធី គ្មានហិង្សា និងមានការគំាទ្រពេញទំហឹងពីប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត Charles Yang ក៏ដូចជាគណៈប្រតិភូទាំងអស់ បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងវាយតម្លៃខ្ពស់ពីពលិកម្ម និងទេពកោសល្យដ៏ប៉ិនប្រសប់របស់​ សម្តេចតេជោ ហ៊ុន សែន ដែលបានស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ គណៈប្រតិភូបានគូសបញ្ជាក់ថា សន្តិភាព​ និងការបង្រួបបង្រួមជាតិ ដែលសម្តេច​ ហ៊ុន សែន បានអនុវត្តនៅកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់អន្តរជាតិសិក្សាស្វែងយល់​ និងធ្វើជាគំរូ។ គណៈប្រតិភូបានសង្កត់ធ្ងន់ថា ការបោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ២០២៣ ជាការបោះឆ្នោតដែលបានដំណើរការទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងជាគំរូនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។
 
សម្តេចប្រធានរដ្ឋសភា បានជម្រាបគណៈប្រតិភូថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំពេញអង្គ សភាអន្តរជាតិដើម្បីភាពអត់ឱន​និងសន្តិភាព (IPTP) លើកទី១១ នៅថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ធម្មនុញ្ញសន្តិភាព (Peace Charter) នឹងត្រូវដាក់បញ្ជូលនៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំពេញអង្គ IPTP ដើម្បីពិភាក្សា និងអនុម័តផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសតូច ដែលគាំទ្រនូវប្រព័ន្ធពហុភាគីនិយម កម្ពុជាសង្ឃឹមថានឹងអាចរួមចំណែកក្នុងការតភ្ជាប់វប្បធម៌ និងសង្គមធម៌នៃមនុស្សជាតិ តាមរយៈកិច្ចសន្ទនាអន្តរពហុភាគី ដើម្បីលើកកម្ពស់សន្តិភាព និងភាពអត់ឱន។
 
សម្តេចបានអញ្ជើញសមាជិកគណៈប្រតិភូទំាងអស់ ដែលជាតំណាងប្រជាពលរដ្ឋជុំវិញពិភពលោក ចូលរួមអនុម័តធម្មនុញ្ញសន្តិភាព ដើម្បីក្លាយជាយន្តការសកល មួយបំពេញបន្ថែមឱ្យបេសកកម្មអង្គការសហប្រជាជាតិ និងជាចំណែកមួយនៃការបំពេញក្តីសង្ឃឹមក្នុងការកសាងពិភពលោកសន្តិភាព។
 
សមាជិកគណៈប្រតិភូទាំងអស់ បានសម្តែងក្តីសប្បាយរីករាយនៅក្នុងការទទួលយកការអញ្ជើញរបស់ សម្តេចប្រធានរដ្ឋសភា ក្នុងការចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងបានអះអាងថាការចូលរួមនោះ មិនត្រឹមជាឱកាសដែលគណៈប្រតិភូអាចចែករំលែក ទស្សនៈបទពិសោធ ក្នុងការកសាងឯកសារគតិយុត្តិអន្តរជាតិ ស្វែងរកសន្តិភាពជូនប្រជាជនក្នុងសកលលោកប៉ុណ្ណោះទេ ថែមទំាងជាឱកាសបានសិក្សារៀនសូត្រពី​ សម្តេចតេជោ ហ៊ុន សែន ថែមទៀតផង​ ៕