សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងព្រះអម្ចាស់ក្សត្រី__ ឯកឧត្តមប្រធានរដ្ឋសភាថៃរៀបចំពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា​ ដឹកនាំដោយ​ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី__ រដ្ឋសភាកម្ពុជា​ និងថៃ ព្រមទាំងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការទូតសភា ជាកត្តាគន្លឹះដ៏សំខាន់មួយនាំមកនូវវិបុលភាព និងសុខដុមរមនាដល់ប្រទេស​ និងប្រជាជន​ កម្ពុជា-ថៃ__ រដ្ឋសភាប្រទេសថៃរៀបចំពីធិបដិសណ្ឋារកិច្ចផ្លូវការជូន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅវិមានរដ្ឋសភាថៃ__ សភាកម្ពុជាចូលរួមមហាសន្និបាតលើកទី៤៩ នៃសភានិយាយភាសាបារាំង ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត” នៅប្រទេសកាណាដា​ ៕ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលទស្សនាការ ប្រជុំពេញអង្គរដ្ឋសភាថៃ __

Home » គណៈកម្មការទី២ » សកម្មភាព » រដ្ឋសភា ផ្តើមសិក្សាសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
រដ្ឋសភា ផ្តើមសិក្សាសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
Prepaired By: NA1472 ​ Date: (3/7/2019 12:36:24 AM )

បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេចអោយពិនិត្យ និងសិក្សា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពី គណបក្សនយោបាយ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានប្រជុំពិនិត្យ សិក្សាសេចក្តីស្នើច្បាប់ខាងលើនេះ ជាមួយតំណាង តំណាងរាស្រ្ត ហត្ថលេខី នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ។

តំណាងរាស្រ្តហត្ថលេខី​ចំនួន៨៧រូប ដែលមាន ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ជាប្រធាន បានចុះហត្ថលេខាដើម្បីស្នើ ធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ត្រង់មាត្រា៤៥ថ្មី(ស្ទួន)។​ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌​នៃរដ្ឋសភា បានមាន ប្រសាសន៍ថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ បានបន្ថែមនូវវាក្សខណ្ឌមួយថ្មី ក្នុងមាត្រា៤៥ថ្មី (ស្ទួន) ក្នុងន័យថាបុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុង គណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលត្រូវ បានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពី ផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ឯកឧត្តមប្រធានគណៈកម្មការទី៦ នៃរដ្ឋសភាបានគូសបញ្ជាក់ថា ដូចសេចក្តីថ្លែងហេតុនៃសេចក្តីស្នើច្បាប់នេះបញ្ជាក់ស្រាប់វិសោធនកម្មខាងលើ​មាន គោលដៅសំខាន់ៗគឺ៖ បញ្ជាក់ឲ្យច្បាស់តាមផ្លូវច្បាប់អំពីករណីបុគ្គល ដែលត្រូវបានតុលាការហាមឃាត់ការធ្វើនយោបាយ បើកលទ្ធភាពឲ្យបុគ្គល ប្រភេទខាងលើអាចទទួលបាននីតីសម្បទាឡើងវិញតាមច្បាប់។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា មានប្រសាសន៍បន្តថា ការធ្វើវិសោធនកម្មច្បាប់នេះ មានគោលដៅលើកកម្ពស់ និងគុណតម្លៃ របស់គណបក្សនយោបាយ ទាំងអស់នៅកម្ពុជា និងបណ្តាអ្នកគាំទ្រគណបក្សទាំងនោះផង។ ម៉្យាងទៀតច្បាប់នេះពុំមានចែងនូវលក្ខខ័ណ្ឌគ្រប់គ្រាន់ស្របតាមសភាពការណ៍បច្ចុប្បន្ន ដែលចាំបាច់ឲ្យមានការស្នើធ្វើវិសោធនកម្មទៅលើច្បាប់ស្តីពីគណបក្សនយោបាយនេះ ។

រដ្ឋសភាបានធ្វើការពិនិត្យ និងសិក្សាសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពី គណបក្សនយោបាយ តាមនីតិវិធី។

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន